ពលរដ្ឋជាង១ពាន់គ្រួសារនៅខេត្តក្រចេះទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋ

ពលរដ្ឋនៅខេត្តក្រចេះឡើងមកតវ៉ាដីធ្លីកាលពីពេលកន្លងទៅ

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ប្រកាស​ថា ពលរដ្ឋក្រីក្រចំនួន ១៣៨២គ្រួសារ នៅឃុំកំពង់ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ទទួលបានការដោះស្រាយដីសម្បទានសង្គមកិច្ចពីរដ្ឋ​រួច​រាល់ហើយ​។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងរៀបចំដែនដី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យ​ដឹងថា រដ្ឋបាលខេត្ត និង​គណៈកម្មាធិការ​ប្រើប្រាស់ និងបែងចែកដី​ខេត្តក្រចេះ បានដោះស្រាយ​ដោយ​បែងចែកដីសម្បទានសង្គមកិច្ចជូនពលរដ្ឋក្រីក្រចំនួន៣ក្រុម រួមមាន ក្រុម ៩៩៨គ្រួសារ ក្រុម ៣៥៣គ្រួសារ និង៣១គ្រួសារ រួចជាស្ថាពរហើយ​ កាលពីដើមខែ​មិថុនា។

សេចក្តីប្រកាសព័ត៌មានដដែល បន្ត​ថា ក្រសួងរៀបចំដែនដី បានពិនិត្យឃើញថា ការរៀបចំបែងចែកដីសម្បទានសង្គមកិច្ចទៅឱ្យ​ពលរដ្ឋទាំងនោះ គឺស្របទៅតាមនីតិវិធី និង​ច្បាប់ត្រឹមត្រូវ។

ក្រសួងបញ្ជាក់ថា ប្រសិន​បើមានពលរដ្ឋណា​ចេញមកតវ៉ាទាមទារដីធ្លី​​ថ្មី ដោយអះអាងថា ខ្លួនជាក្រុម​ណាមួយ​នៃក្រុមទាំង៣នេះ ក្រសួងនឹង​​ចាត់ទុកជាការ​បង្កើតវិវាទថ្មី ដែលនឹង​​មិនយកមកដោះស្រាយឡើយ និងត្រូវចាត់វិធានការ​តាម​ផ្លូវច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ