ពលករខ្មែរដែលជួបការលំបាកនៅហ្ស៊ុកដានីវិលមកដល់កម្ពុជាវិញ

ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសហ្ស៊ុកដានី។ រូបពីសង់ត្រាល់

ពលករខ្មែរចំនួន​២៨នាក់ដែលជួបការលំបាកដោយសារលក្ខខណ្ឌការងារ និង ការខ្វះខាតស្បៀងអាហារក្នុងអំឡុងពេលនៃការឆ្លងរាលដាលមេរោគកូវីដ១៩នៅក្នុងប្រទេសហ្ស៊ុកដានី បានវិលមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី១៧ខែកញ្ញា។​

តាមគេហទំព័រហ្វេសប៊ុករបស់អង្គការសង់ត្រាល់ បញ្ជាក់ថា ពលករខ្មែរទាំង២៨នាក់នោះ បានមកដល់កម្ពុជាវិញនៅម៉ោង១០យប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០។​

នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់)លោក មឿន តុលា មានប្រសាសន៍ថា ពលករខ្មែរទាំងនោះជួបបញ្ហាលក្ខខណ្ឌការងារ លក្ខខណ្ឌក្នុងការរស់នៅ ហើយក្នុងអំឡុងពេលឆ្លងរាលដាលនៃមេរោគកូវីដ១៩នេះ ខ្វះស្បៀងអាហារទៀត។​

លោក មឿន តុលា បញ្ជាក់ បញ្ជាក់ថា ក្រោយពេលទទួលបានការស្នើសុំពីពលករខ្មែរទាំងនេះ ស្ថាប័នលោកបានអន្តរាគមន៍ដោយទាក់ទងទៅរោងចក្រនៅក្នុងប្រទេសហ្ស៊ុកដានី និង ក្រុមអ្នកបញ្ជាទិញឱ្យជួយដោះស្រាយ។​ លោកបន្តថា នៅក្នុងប្រទេសហ្ស៊ុកដានី មិនមានស្ថានទូតខ្មែរទេ ប៉ុន្តែស្ថានទូតខ្មែរនៅក្នុងប្រទេសអេហ្ស៊ីបជួយប្រឹងប្រែងធ្វើកិច្ចការងារនេះ។​

លោក មឿន តុលា៖« យើងអត់មានគោលការណ៍ឬក៏កិច្ចព្រមព្រៀងក្នុងការជ្រើសរើស និងបញ្ជូនពលករទៅ ស៊ូដង់(ហ្ស៊ុកដានី) ប៉ុន្តែធាតុពិតជាក់ស្តែងបញ្ជូនពួកគាត់ទៅ។ ខ្ញុំថា អាជ្ញាធរគួរតែពិនិត្យមើលរឿងហ្នឹងដែរ»

ពលករខ្មែរ២៨នាក់ដែលបានមកពីហ្ស៊ុកដានីដល់កម្ពុជាកាលពីម្សិលមិញគឺជាក្រុមទី២ ចំណែកក្រុមទី១ដែលអង្គករសង់ត្រាល់បានសម្របសម្រួលបានមកដល់កម្ពុជាកាលពីខែមុនចំនួន២៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ