កម្ពុជាប្តេជ្ញាប្រាប់UNពីការលើកកម្ពស់សិទ្ធិមនុស្ស

ឯកអគ្គទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខឿន ឡើងថ្លែងនៅក្នុង​សម័យប្រជុំលើកទី​៤៣ កិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពី ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅ​ទីក្រុងហ្សឺណែវ។ (ហ្វេសប៊ុក៖ Permanent Mission of the Kingdom of Cambodia to the UN Office at Geneva)

តំណាងរដ្ឋាភិបាលកម្ពុជាប្តេជ្ញាប្រាប់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់និងការពារសិទ្ធិដល់មនុស្សគ្រប់រូប ដោយឥតងាករេ។​

ក្នុងបទអន្តរាគមន៍ របស់ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ​លោក អាន សុខខឿន លើកឡើងថា កម្ពុជាប្តេជ្ញាចិត្ត និងក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និង បើកទូលាយក្នុងការធ្វើកិច្ចការនេះជាមួយភាគីផ្សេងៗ។​

លោក អាន សុខខឿន៖«កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សសម្រាប់គ្រប់រូប និងផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការចូលរួម យ៉ាងសកម្មរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់»។​

តំណាងរបស់កម្ពុជាក៏បានលើកឡើងថា ការផ្តល់សិទ្ធិឱ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិបានចូលធ្វើនយោបាយវិញជាបន្តបន្ទាប់នោះ ក៏បង្ហាញថា កម្ពុជាឱ្យតម្លៃខ្ពស់លើពហុយោបល់ផងដែរ។

អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ លោកស្រី រ៉ាវីណា ស្សាមដាសានី (Ravina Shamdasani) លើកឡើងកាលពីថ្ងៃ១១ ខែកញ្ញា ថា     មន្ត្រី​របស់​ខ្លួន​បាន​ឃើញ​ផ្ទាល់​ភ្នែក ​នូវ​ការប្រើប្រាស់​កម្លាំង​មិន​ចាំបាច់ និង​ជ្រុល​ហួសហេតុ​របស់​កងកម្លាំង​សន្តិសុខ​ប្រឆាំង​នឹង​ក្រុម​អ្នកតវ៉ា​ជា​ស្ត្រី​ យ៉ាងតិច​ចំនួន ៥លើក​ផ្សេងគ្នា ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ