ឌុច ស្លាប់ក្នុងអាយុ៧៧ឆ្នាំដោយសារជំងឺរលាកទងសួត​

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ (រូបថតពីសាលាក្តីខ្មែរ​ក្រហម)

កាំង ហ្គេកអ៊ាវ ហៅឌុច បានទទួលមរណភាពបន្ទាប់ពីលោកបាន​ប្រយុទ្ធជាមួយជំងឺផ្លូវដង្ហើមអស់ជាច្រើនឆ្នាំមកហើយ។ បើយោងតាមមន្ត្រីពន្ធនាគារ អតីតប្រធានមន្ទីរស -២១ រូបនេះ បានបោះបង់ចោលនូវជំនឿលើសាសនាគ្រឹស្តរួចទៅហើយមុនលោកទទួលអនិច្ចកម្ម។

លោកឌុចបានទទួលមរណភាពក្នុងអាយុ ៧៧ ឆ្នាំកាលពីថ្ងៃពុធនៅមន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀតដោយសារជំងឺរលាកទងសួត។ គាត់ត្រូវបានគេបញ្ជូនចេញពីពន្ធនាគារខេត្តកណ្តាលជាកន្លែងដែលគាត់កំពុងជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដោយមនុស្សជាង ១០០០០ នាក់ត្រូវបានសម្លាប់នៅស -២១ ក្រោមការគ្រប់គ្រងរបសលោក ទៅព្យាបាលនៅថ្ងៃម្សិលមិញ​។

លោក នង ចាន់ផលដែលជាអ្នកនៅរស់រានមានជីវិតពីមន្ទីរស -២១ បាននិយាយកាលពីថ្ងៃពុធថាមរណភាពរបស់ឌុចនៅមិនអាចផ្តល់យុត្តិធម៌ទាំងស្រុងសម្រាប់ការធ្វើទារុណកម្មនិងការសម្លាប់ម្តាយរបស់គាត់នៅក្នុងមន្ទីរឃុំឃាំងក្នុងឆ្នាំ ១៩៧៩ នោះបានទេ។ ឪពុករបស់គាត់ក៏ត្រូវបានសម្លាប់នៅទីនោះដែរ។ ប៉ុន្តែលោកថាវាផ្តល់យុត្តិធម៌មួយផ្នែកធំមួយ។ ទោះយ៉ាងណាក៏ដោយលោកថាយ៉ាងហោចណាស់ លោកក៏ទទួលបានយុត្តិធម៌មួយផ្នែកណាមួយដែរ។

លោកបាននិយាយថា៖ «យើងជាកុមារហើយយើងមានអាយុ៩ឆ្នាំយើងមានភាពតក់ស្លុតនិងភ័យខ្លាចពេលឃើញគេធ្វើទារុណកម្មម្តាយចំពោះមុខ យើងមានភាពតក់ស្លុតនិងមានភាពឈឺចាប់មែនទែន»

លោកចាន់ផលបានមានប្រសាសន៍ថា៖«យើងមានអារម្មណ៍ធូរស្បើយនៅពេលយើងដឹងថាគាត់បានស្លាប់។ ដំណឹងនេះគឺជាដំណឹងដ៏ល្អមួយដែលពួកយើងរង់ចាំ។ វាជាចំណែកមួយនៃការកាត់បន្ថយការឈឺចាប់របស់យើង ក្នុងរយៈកន្លងមកដែលយើងបានជួបប្រទេសហេតុការណ៍ក្នុងអំឡុងរបបខ្មែរ ក្រហម»

អស់រយៈពេលជិតបួនឆ្នាំរហូតដល់ការដួលរលំនៃរបបខ្មែរក្រហមលោក ឌុចបានដឹកនាំមន្ទីស -២១ យ៉ាងសាហាវនិងឃោរឃៅ។ គាត់បានកត់ត្រាព័ត៌មានលំអិតហើយរូបថតអ្នកទោសប្រមាណ៦០០០ សន្លឹកនិងកំណត់ត្រាអ្នកទោស ប្រមាណ៨ ២០០ ត្រូវបានរកឃើញ។

ឌុច ធ្លាប់បានលើកឡើងថា៖«​មិនមានវិធីសាស្រ្តក្តៅ ឬត្រជាក់ក្នុងការសូរចម្លើយអ្នកទោសនោះទេ»។ ប៉ុន្តែលោក ជុំ ​ម៉ី អតីតអ្នកជាប់គុកស-២១ បានសរសេរក្នុងសៀវភៅរបស់លោកថាឌុចតែងតែប្រើវិធីសាស្រ្តក្តៅក្នុងការសួរចម្លើយ។

នោះមានន័យថាមន្ទីស -២១ ទាញក្រចកម្រាមជើងរបស់លោក ម៉ីដោយប្រើដែកកាប់ ហើយប្រើដែកឆក់អគ្គិសនីតាមរយៈខ្សែដែលភ្ជាប់នឹងត្រចៀករបស់គាត់។

យោងតាមសារមន្ទីរវាលពិឃាតបានបង្ហាញថាមនុស្សដែលត្រូវបានបញ្ជូនទៅមន្ទីស -២១ ត្រូវបានសម្លាប់ស្ទើរតែទាំងអស់ដោយស្ទើរតែគ្មានករណីលើកលែង។ មានអ្នកទោសតិចជាង ៧ នាក់បានរួចផុតពីមន្ទីស -២១ នៅពេលដែលរបបនេះបានដួលរលំនៅឆ្នាំ ១៩៧៩ ។

លោក ឌុច បាននិយាយនៅក្នុងបទសម្ភាស៍មួយកាលពីឆ្នាំ១៩៩៩ថា «អ្នកដែលត្រូវបានចាប់ខ្លួនត្រូវតែស្លាប់។ វាជាកំណត់​របស់គណបក្សយើង ។ មន្ទីស -២១ គ្មានសិទ្ធិចាប់ខ្លួនអ្នកណាទេ។តែ យើងមានតួរនាទីក្នុងការសួរចម្លើយនិងផ្តល់ចម្លើយសារភាពទៅគណៈកម្មាធិការកណ្តាលរបស់គណបក្ស»

 លោក Alex Hinton សាស្រ្តាចារ្យនរវិទ្យានៃសាកលវិទ្យាល័យ Rutgers និងជាអ្នកនិពន្ធសៀវភៅ«មនុស្សឬក៏បីសាច»ថាការកាត់ទោសអ្នកធ្វើទារុណកម្មក្នុងរបបខ្មែរក្រហមមិនបានជួយឱ្យជនរងគ្រោះជាច្រើនអត់ទោសចំពោះលោកឌុចនោះទេបើទោះបីជាលោកបានសុំទោសនៅសាលាក្តីខ្មែរក្រហមក៏ដោយ។

លោកបានសសេរនៅក្នុងសាអ៊ីមែលរបស់លោកដូច្នេះថា៖«ពេលខ្លះចរិតមនុស្សជាតិរបស់គាត់ហាក់ដូចជាលេចចេញជាថ្មីប៉ុន្តែតែភាគច្រើនវាហាក់ដូចជាគល់ឈើ។ ដូច្នេះនៅពេលគាត់ស្រក់ទឹកភ្នែកនៅក្នុងតុលាការ ជនរងគ្រោះជាច្រើនជឿថាគាត់កំពុងសម្រក់ទឹកភ្នែកក្លែងក្លាយ»

ទោះជាការស្រក់ទឹកភ្នែកពិតឬមិនពិតយ៉ាងណាក៏ដោយ ការសុំទោសរបស់ឌុចជារឿងដែលគួរ​ឱ្យចាប់អារម្មណ៍ ដូចករណីរបស់គាត់អញ្ចឹងដែរ គេនឹងចាំថាវាជារឿងសំខាន់នៅក្នុងដំណើរការកាត់ក្តី។ ទីពីរក្រៅតែពីការចោទប្រកាន់ករណីប្រល័យពូជសាសន៍របស់ នួន ជា ការផ្តន្ទាទោសដាក់ពន្ធនាគារ​ឌុចមួយជីវិត ក៏ជាការផ្តល់យុត្តិធម៌មួយសំខាន់សម្រាប់ជនរងគ្រោះជាច្រើនទៀតដែរ។ ឥលូវពូកគេទាំងពីរស្លាប់ហើយ។ តាមពិតបើគិតតាមទ្រឹស្តីព្រះពុទ្ធ កម្មពារកំពុងរង់ចាំពួកគេ ហើយជាតិថ្មីដ៏អាក្រក់ក៏កំពុងរង់ចាំពួកគេដែរ»។ 

អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោកនុតសាវនា បានមានប្រសាសន៍ថាលោកឌុចបានស្លាប់បន្ទាប់ពីមានបញ្ហាសុខភាពដែលទាក់ទងនឹងជំងឺបញ្ហាផ្លូវដង្ហើមដែលអាចទាក់ទងនឹងការជក់បារី។

លោក សាវនាបាននិយាយថា៖ «ពេលដែលគាត់បាក់ទៅយើងក៏ប្រញ៉ាប់យកគាត់ទៅតែដោយសារអាយុ»

បើយោងតាមសារព័ត៌មានបានឲ្យដឹងថាលោកឌុចត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារបញ្ហាផ្លូវដង្ហើមក្នុងឆ្នាំ ២០១៨ និងម្តងទៀតនៅឆ្នាំ ២០១៩ ។ គាត់ក៏ត្រូវបានទទួលការព្យាបាលជំងឺទឹកនោមនៅឆ្នាំ ២០០៥ ផងដែរ។

លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាលបាននិយាយថាឌុចមានជំងឺហឺតហើយត្រូវបានពិនិត្យនៅក្នុងមន្ទីរពេទ្យចំនួន ៤ ដងចាប់តាំងពីគាត់ត្រូវបានជាប់ពន្ធនាគារ។

លោកបានថ្លែងថា «រាល់ថ្ងៃគាត់អានសៀវភៅ។ នៅបន្ទប់តូចរបស់គាត់គាត់នៅម្នាក់ឯងហើយមានកន្លែងទំនេរសម្រាប់គាត់ដើម្បីហាត់ប្រាណ ។ យើងមិនបានអនុញ្ញាតឲ្យ អ្នកទោសណាម្នាក់ចូលទៅជិតបន្ទប់របស់គាត់ទេ»

លោកបានបន្ថែមថានៅចុងបញ្ចប់លោកឌុចបានបោះបង់ចោលជំនឿគ្រិស្តសាសនារបស់គាត់ហើយមកកាន់ព្រះពុទ្ធសាសនាវិញ។

លោកបាននិយាយថា៖« ពីមុនគាត់ជឿលើគ្រីស្ទសាសនា ឃើញម្នាក់មួយនៅអាមេរិកយូរៗមកម្តងប៉ុន្តែក្រោយមកគាត់បានដេញម្នាក់ហ្នឹងលែងឲ្យមក។ ប៉ុន្មានឆ្នាំចុងក្រោយនេះនៅពេលប្រហែល២ឆ្នាំក្រោយយើងធ្វើបុណ្យដាក់បាត្រ គាត់មកសំពះព្រះលោក ហើយមកដាក់បាទជាមួយយើងដែរ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ