សម្តេចសង្ឃ ទេព វង្ស ដួលរបួសធ្ងន់ កំពុងសម្រាកព្យាបាលព្រះរោគនៅវៀតណាម

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ចូលរួមសន្និបាត២ធ្នូ ឆ្នាំ២០១៩។ (ឆពណ្ណ បញ្ញា)

សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស ត្រូវបានបញ្ជូនទៅព្យាបាលព្រះរោគនៅប្រទេស​វៀតណាម បន្ទាប់ពីព្រះអង្គដួលនៅក្នុងបន្ទប់ទឹក​របួសធ្ងន់ កាលពីយប់ថ្ងៃ១៩ ខែសីហា។

ក្នុងលិខិតរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី២០ ខែសីហា​ថា សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស បានដួលនៅក្នុងបន្ទប់ទឹក ដោយ​ប៉ះ​ពាល់ព្រះកាយផ្នែកខាងឆ្វេង ធ្វើឱ្យដៃ និងជើងកម្រើកមិនរួច ព្រមទាំងប៉ះពាល់ដល់ព្រះកេស និងមានឈាមកកនៅក្នុងព្រះកេស កាលពីថ្ងៃទី១៩ ខែសីហា វេលាម៉ោង៩ និង៤០នាទីយប់ ។

ករណីនេះ គណៈសង្ឃនាយក បានស្នើទៅអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានាធិបតី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក NGUYEN PHU TRONG អនុញាតឲ្យសម្តេចសង្ឃ ទេព វង្ស បានទៅព្យាបាលព្រះរោគនៅ​មន្ទីរពេទ្យរដ្ឋ ថង​ញ៉ិត របស់វៀតណាម ចាប់ពីថ្ងៃទី២១ ខែសីហា។ ប៉ុន្តែមិនទាន់កំណត់ថ្ងៃត្រឡប់មកកម្ពុជា​វិញនោះទេ។

បន្ថែមពីនេះ លិខិតដដែលបញ្ជាក់ថា តាមគោលការណ៍របស់ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម បានតម្រូវឲ្យស្នាក់នៅដាច់ដោយឡែក១៤ថ្ងៃ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ១៩ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ