តុលាការខេត្តកំពង់ស្ពឺ សាកសួរមន្ត្រីប៉ូលីស៧នាក់ ពាក់ព័ន្ធបាញ់បោះសេរី

សមត្ថកិច្ច៧នាក់ដែលតុលាការខេត្តកំពង់ស្ពឺសាកសួរ( រូបពី BAYON RADIO)

តុលាការខេត្តកំពង់ស្ពឺ នៅថ្ងៃនេះបន្តសាកសួរក្រុមប៉ូលីសនៅស្រុកសំរោងទងចំនួន៧នាក់ ដែលរងការចោទថា ប្រើកំាភ្លើងបាញ់បោះសេរី កាលពីថ្ងៃទី១៨ និង១៩ ខែសីហានេះ។

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក អ៊ូ ផាត ប្រាប់វីអូឌីនៅថ្ងៃនេះថា លោកកំពុងធ្វើការសាកសួរ អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង លោក កង ភារី និងកូនចៅ៦នាក់ផ្សេងទៀត ឈ្មោះ កាន់ សៅលី ដន សុខុម ម៉ាន់ ប៉ុណ្ណារ៉ា ម៉ាន់ ប៊ុនណ្ណរែក នី សុភាក់ និងព្រីង ឡង់ឌី ពាក់ព័ន្ធនឹងរឿងផឹកស៊ីស្រវឹង យកកាំភ្លើងបាញ់បោះសេរី នៅក្នុងបរិវេណសាលាស្រុកសំរោងទង ពីខាងត្បូង ចំណុចមាត់ស្រះទឹក កាលពីថ្ងៃទី១៨ និង១៩ ខែសីហានេះ។ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។

បន្ថែមពីនេះ លោក អ៊ូ ផាត អះអាងថា រហូតមកដល់ម៉ោងជិត៥រសៀលនេះ លោកមិនទាន់បិទបញ្ចប់ការសាកសួរ ប៉ូលីសទាំង៧នាក់នោះនៅឡើយ។ លោកបន្តថា ក្រោយពីបញ្ចប់ការសាកសួរនឹងបញ្ជូនទៅចាត់វិធានការតាមផ្លូវច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ