លោក រ៉ុង ឈុន ត្រូវ​សមត្ថ​កិច្ច​ប្រមាណ​​៣០​នាក់​​ចាប់​ខ្លួន​នៅ​យប់​នេះ​

លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាបុគ្គលិកក្រសួងអប់រំម្នាក់ក្នុងចំណោមគ្រូបង្រៀន១១នាក់ ដែលត្រូវបានក្រសួងអប់រំលុបឈ្មោះចេញកាលពីឆ្នាំមុន។ រូបភាព៖ សូត សុខប្រាថ្នា

ក្មួយប្រុសលោក រ៉ុង ឈុន បានប្រាប់វីអូឌីនៅមុននេះបន្តិចថា ​ពូរបស់ខ្លួន​ត្រូវបានសមត្ថកិច្ចមាន​គ្នា​ប្រមាណ៣០នាក់ចាប់ខ្លួន​ទាំងយប់។

លោក រ៉ុង​ វិជ្ជា ដែល​អះអាងថាជាក្មួយប្រុសរបស់លោក រ៉ុង ឈុន បាន​អះអាងថា សមត្ថកិច្ចបាន​​មកឡោមព័ទ្ធផ្ទះរបស់ខ្លួន ហើយនាំខ្លួនលោក រ៉ុង ឈុន ទៅ ដោយមិនអនុញ្ញាតឱ្យសាច់ញាតិ​ណាម្នាក់​ទៅជាមួយនោះទេ។ លោកថា ពេលនេះលោកមិនទាន់ដឹងថា ពូរបស់​លោកត្រូវបាននាំខ្លួនទៅ​ណាទេ។

លោក រ៉ុង​ វិជ្ជា បានបញ្ជាក់ថា នៅពេលនាំខ្លួននោះ សមត្ថកិច្ចមិនបាន​បង្ហាញ​ដីកាចាប់ខ្លួនទេ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ថាលោកមិនទាន់ទទួលបាន​ដំណឹងនេះនៅឡើយទេ។

លោក រ៉ុង ឈុន ​បច្ចុប្បន្ន​ជា​តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលតែងតែនិយាយពីបញ្ហា​ព្រំដែន​​ប្រទេស​កម្ពុជាជាមួយនឹងប្រទេសជិតខាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ