ក្រសួង​ព្យាបាល​អ្នក​ផ្ទុក​កូវីដ​១៩​ជា​សះស្បើយ​២​នាក់​ទៀត​

ក្រុមគ្រូពេទ្យធ្វើការពិសោធន៍លើសំណាកជនដែលសង្ស័យថាមានផ្ទុកមេរោគកូវីដ១៩ កាលពីខែកុម្ភៈ ឆ្នាំ២០២០។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រសួងសុខាភិបាលប្រកាសនៅព្រឹកថ្ងៃទី១១ខែមិថុនានេះថា ក្រសួងបានព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩ជាសះស្បើយចំនួន២នាក់បន្ថែម នាំឱ្យចំនួនអ្នកដែលជាសះស្បើយកើនដល់១៣៣នាក់។​

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកដែលជាសះស្បើយទាំង២នាក់នោះជាបុរសជនជាតិខ្មែរគឺម្នាក់អាយុ២៣ឆ្នាំនៅខេត្តត្បូងឃ្មុំ និងម្នាក់ទៀតអាយុ១៥ឆ្នាំនៅខេត្តតាកែវ។ អ្នកទាំង២ធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី។​

របាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី១១ខែមិថុនា អ្នកផ្ទុកកូវីដ១៩មានចំនួន​១៤១នាក់ ជាសះស្បើយ១៣៣នាក់ និង៨នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ