មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​​នៅ​ខេត្ត​រតនគិរី អះ​អាង​ថា សកម្មជន​ព្រៃ​ឈើ​​ម្នាក់​ចាក់​ទម្លាយ​​ពោះវៀនខ្លួន​ឯង

ពលរដ្ឋ​ម្នាក់​ធ្វើ​ដំណើរ​កាត់​ស្នងការ​នគរបាល​ខេត្ត​រតនគិរី នៅ​ឆ្នាំ​២០១៨។ (ជន ចាន់រ៉ែន)

មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី បញ្ជាក់​ជា​ថ្មី​ថា សកម្មជនព្រៃឈើម្នាក់ បាន​រងរបួសធ្លា​យ​បោះ​វៀន​ បន្ទាប់​ពី​បានចាក់ខ្លួនឯង ដោយអះអាងថា ក្រោយ​រងសម្ពាធ។

កាលពីម្សិលមិញ មន្ត្រីរូបនេះបានប្រាប់ VOD ថា ជនជាតិដើមទំពូន​លោក កែវ ហ្វើញ បានរងរបួសធ្លាយពោះនៅឯចម្ការ លោកសង្ស័យថា ជាករណីមនុស្សឃាត ដោយថា ហេតុការនេះ វាបានកើតឡើ​ង​ក្រោយពីសកម្មជនម្នាក់ទៀតឈ្មោះ ឆន ផល្លា ត្រូវបានគេវា​យមុខអាជ្ញាធរក្នុងវេទិកាសាធារណៈមួ​យ​​មុន​នេះមួយថ្ងៃ។

លោក ឌិន ខន្នី ប្រាប់ថា៖ «នៅពេលដែលខ្ញុំឱ្យជំនួយការខ្ញុំទៅជួបបុរសឈ្មោះ កែវ ហ្វើញ ដែលជាជនជាតិទំពួនដែលយើ​ង​សង្ស័យថាជាអំពើឃាតកម្មនោះ ឥឡូវយើងបានព័ត៌មានពិតហើយពីសាមីខ្លួនរបស់គាត់។ គាត់បានបញ្ចាក់ថា គាត់ពិតជាបានវះពោះខ្លួនឯងមែន ដោយសារតែគាត់ទទួលរងសម្ពាធ ហើយយើងក៏មិនបានដឹងដែរថា សម្ពាធនោះដោយសារតែអ្នកណា ហើយមកពីរឿងអ្វីទេ»

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី និយាយទៀតថា លោក កែវ ហ្វើញ អាយុ ៥០ឆ្នាំ ជាសកម្មជនការពារព្រៃឈើរស់នៅក្នុងភូមិសមុត្រក្រោម ឃុំសេដា ស្រុកលំផាត់។ លោកថា សកម្មជនព្រៃឈើរូបនេះ ធ្លាប់ប្តឹងអ្នកភូមិ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនក្នុងស្រុកនេះ ទៅតុ​លាការ​​ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅតំបន់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ