សាលា​​រាជ​ធានី​​ភ្នំពេញ​​ឱ្យ​អាជីវកម្ម​​ក្លឹប​​កម្សាន្ត និង​​ខារ៉ា​អូខេ​​ប្រែ​ក្លាយ​​ទៅ​ជា​​ភោជ​នីយ​ដ្ឋាន​​

បុរសម្នាក់ធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅទល់មុខហាងខារ៉ាអូខេមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

សាលា​រាជធានី​ភ្នំពេញបាន​ជូនដំណឹង​ដល់​ម្ចាស់​ក្លឹ​បក​ម្សាន្ត និង​ខារ៉ាអូខេ ប្រែក្លាយ​អាជីវកម្ម​របស់​ខ្លួន​ទៅជា​ភោជនីយដ្ឋាន​វិញ ក្រោយ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យបើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ។

កាលពី​ថ្ងៃ៣ ខែ​កក្កដា រដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឱ្យម្ចាស់​អាជីវ​កម្ម​ក្លឹ​បក​ម្សាន្ត និង​ខារ៉ាអូខេ​បើក​ដំណើរ​ការ​វិញ ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្តល់​ការងារ​ឡើងវិញ​ដល់​កម្មករ។

ក្នុង​សេចក្តី​ជូនដំណឹង​មួយ​នៅ​ថ្ងៃនេះ សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ទៅ​ម្ចាស់​អាជីវ​កម្ម​ក្លឹ​បក​ម្សាន្ត និង​ខារ៉ាអូខេ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ឱ្យបើក​ដំណើរ​ឡើងវិញ ដោយ​ប្រែក្លាយ​ទៅជា​ភោជនីយដ្ឋាន ប៉ុន្តែ ម្ចាស់​អាជីវកម្ម​ទាំងនោះ ត្រូវ​គោរព​លក្ខខណ្ឌ​មួយចំនួន​ដូចជា ត្រូវ​ស្នើសុំលិ​ខិត​អនុញ្ញាត​បើក​អា​ជី​វក​ម្មទៅតាម​យន្តការ​ច្រកចេញ​តែមួយ​រាជធានី​ភ្នំពេញ គោរព​នូវ​វិធាន​នៃ​ក្រសួងសុខាភិបាល​ក្នុង​ការទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ និង​វិធានការ​សុ​វត្ថិភាព​របស់ក្រ​សួង​ទេសចរណ៍។ 

កាលពី​ថ្ងៃទី១៧ ខែមីនា ក្រសួងទេសចរណ៍​បាន​ស្នើ​ទៅ​អភិបាលខេត្ត​រាជធានីទូទាំង​ប្រទេស​ចាត់វិធានការ​បិទ KTV ក្លឹប​កម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក​) ទាំងអស់​ ចាប់ពី​ថ្ងៃទី១៧ ខែមីនា រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី។

ក្រសួងទេសចរណ៍ ឱ្យ​ដឹង​ថា គិត​ត្រឹម​ខែមីនា​កន្លងមក កម្ពុជា​មាន​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញវ័យ​ចំនួន ១ ២៩៣កន្លែងនៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មានខារ៉ាអូខេ (KTV​) ចំនួន ១ ០៨៤កន្លែង ក្លឹប​ឌីស្កូ​តែក (ClubDisco​) ចំនួន ១០៩កន្លែង អាជីវកម្ម​រង្គសាល (Night Club​) ចំនួន ១៦កន្លែង អាជីវកម្ម​បៀ​រហ្កា​ឌិន ចំនួន ៨៤កន្លែង ដែល​ផ្ដល់​ការងារ ១៨ ៣៨១កន្លែង​សម្រាប់​ពលរដ្ឋ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ