ក្រសួង​សុខា​ភិបាល​​ប្រកាស​​ថា​ អ្នក​ជំងឺ​​កូ​វីដ​១៩​ម្នាក់​ទៀត​​ជា​សះ​ស្បើយ​ ១៥​ថ្ងៃ​ក្រោយ​​ឆ្លង​​វីរុស​​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

បុរស​ជនជាតិ​កម្ពុជា ​វ័យ ២៩ឆ្នាំ​ម្នាក់ ​បាន​ជាសះស្បើយ​ពី​វីរុស​កូ​វីដ១៩ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យចាកចេញ​ពី​មន្ទីរពេទ្យមិត្តភាព​ខ្មែរ​-សូវៀត​ក្នុង​ក្រុងភ្នំពេញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួងសុខាភិបាលនៅថ្ងៃ​ចន្ទ​នេះ។

ក្រសួងសុខាភិបាល បាន​ប្រកាស​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា បុរស​កម្ពុជា​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូវីដ១៩ ​កាលពី​ថ្ងៃទី១៤ ខែមិថុនា ពីរ​ថ្ងៃក្រោយ​វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នោះ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​កាលពី​ថ្ងៃម្សិលមិញ​នេះ។

ក្រសួង​បញ្ជាក់​ថា បុរស​កម្ពុជា​រូប​នេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យចាកចេញ​ពី​មន្ទីរពេទ្យ​ហើយ ក្រោយពី​ធ្វើតេស្ត​ចំនួន ២លើក ហើយ​រក​មិនឃើញ​មេរោគកូវីដ១៩​។

មកដល់ពេលនេះ មាន​មនុស្ស ១១នាក់​ដែល​ឆ្លង​វីរុស​កូ​វីដ១៩ កំពុង​សម្រាក​ព្យាបាល​នៅ​ទូទាំង​ប្រទេស ហើយ​ចំនួន​ឆ្លង​សរុប​មាន ១៤១ករណី ​ចាប់តាំងពី​ខែមករា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ