លោក ហ៊ុន សែន បន្ត​រំឭក​ពី​វិមាន​ស្នាក់​ការ​ធំស្កឹម​ស្កៃ​បង្ហាញ​ពី​បារមី​បក្ស​រឹងមាំ

ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ(រូបពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីបន្តរំឭកពីវិមានស្នាក់ការធំស្កឹមស្កៃទើបសាងសង់ហើយរួចរាល់នោះគឺលោកថា បង្ហាញពីបារមីរឹងមាំរបស់គណបក្សលោក ជាបក្សធំជាងគេ មានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។​

លោកនាយករដ្ឋមន្ត្រីបានសរសេរសារនៅលើហ្វេសប៊ុករបស់លោក កាលពីម្សិលមិញបង្ហាញពីឥទ្ធិពលរបស់គណបក្សលោក និងការគាំទ្រពីប្រជាពលរដ្ឋ។

លោកសរសរថា៖«វិមានដ៏ធំស្កឹមស្កៃនេះគឺបង្ហាញពីសន្តិភាព​ សាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេសដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអោយបន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ»។​

ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ កសាងអស់លុយជាង៣០លានដុល្លារ ត្រូវបានសូត្រមន្តចូលប្រើប្រាស់នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ។​

នៅក្នុងខែមិថុនានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងជាញឹកញាប់ ពីស្នាក់ការកណ្តាលថ្មីនេះ ដែលបង្ហាញពីភាពរឹងមាំ នៅក្នុងបក្ស ហើយមានផែនការដឹកនាំប្រទេសពី៥០ទៅ១០០ឆ្នាំទៀត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ