បទ​សម្ភាសន៍​៖​ ការ​​ផ្តល់​​ប្រាក់​ឧបត្ថម្ភ​​ដល់​​ជន​​ក្រីក្រ​ និង​​ងាយ​​រង​គ្រោះ​ដោយ​​គ្មាន​​តម្លា​ភាព​ និង​​សមធម៌​ ជា​​គ្រោះ​​​ទ្វេ​ដង​​សម្រាប់​​ជន​រង​គ្រោះ​​ពិត​ប្រាកដ ​

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការអភិវឌ្ឍ និង​សន្តិភាព លោក យង់ គីម​អេង។

វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ បាន​អូស​បន្លាយ​ប្រមាណ ៦ខែ​មក​ហើយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ពិសេស​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ​ធ្វើ គ្មាន​ប្រាក់ចំណូល​ជាដើម។ 

កាលពី​ថ្ងៃទី២៤ ខែមិថុនា រាជរដ្ឋាភិបាល​បាន​ប្រកាសអនុវត្ត​កម្មវិធី​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នៅ​កម្ពុជា ​ប្រមាណ ៦០ម៉ឺន​គ្រួសារ ដោយ​ត្រូវ​ចំណាយ​ថវិកា ២៥លាន​ដុល្លារ​ក្នុង​មួយ​ខែ។ 

អ្នក​តាមដាន​សង្គម​យល់ឃើញ​ថា ការ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ពេលនេះ​ជា​រឿង​ល្អ ប៉ុន្តែ ​បើ​ការ​ផ្តល់​ប្រាក់​នោះ​គ្មាន​តម្លាភាព និង​គ្មាន​សមធម៌ នឹង​ធ្វើ​ឱ្យ​ជនរងគ្រោះ​ពិតប្រាកដ កាន់តែ​រងគ្រោះ​ទ្វេដង។

សូម​ទស្សនា​បទសម្ភាសន៍​ជាមួយ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការអភិវឌ្ឍ និង​សន្តិភាព លោក យង់ គីម​អេង អំពី​បញ្ហា​នេះ​ដូចតទៅ៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ