វៀត​ណាម​​ថា​ រក​​ឃើញ​​អ្នក​​ផ្ទុក​​កូ​វីដ​១៩​ម្នាក់​ទៀត​​ឆ្លង​​ចូល​​ពី​​កម្ពុជា​​

មន្ត្រី​សុខាភិបាល​វៀតណាម ស្ថិត​នៅ​ខាង​ក្រៅ​នៃ​មន្ទីរ​ពេទ្យ​ខេត្ត​តាយនិញ នៅ​ជិត​ព្រំដែន​ជាមួយ​កម្ពុជា កាល​ពី​ខែ​មីនា ឆ្នាំ​២០២០។ (VNExpress)

ក្រសួងសុខាភិបាល​វៀតណាម ​អះអាង​ថា កាលពី​ថ្ងៃទី៨ ខែមិថុនា​ម្សិលមិញ​នេះ យុវជន​វៀត​ណាម​​ម្នាក់​ អាយុ ១៨ឆ្នាំ ធ្វើដំណើរ​ចាកចេញ​ពី​កម្ពុជាចូល​វៀតណាម មាន​ផ្ទុកមេរោគ​កូ​វីដ១៩។ នេះបើយោងតាម​ការ​ចុះផ្សាយ​របស់សារព័ត៌មាន VN Express។ 

តាម​ការ​ចុះផ្សាយ​របស់ VN Express បញ្ជាក់​ថា យុវជន​វៀតណាម​រូប​នោះ ​ឆ្លង​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃទី២៥ ខែឧសភា។ ប្រភព​ដដែល​បញ្ជា​ក់ថា យុវជន​រូប​នោះ ​ឆ្លងតាម​ច្រកព្រំដែន Thuong Phuoc។

វី​អូ​ឌី​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ទេ ​ជុំវិញ​ករណីនេះ។

គិត​ត្រឹម​ថ្ងៃទី០៨ ខែមិថុនា​នេះ ក្រសួងសុខាភិបាល បាន​ប្រកាស​ថា អ្នកជំងឺ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ម្នាក់ទៀត ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ​កើន​ដល់ ១២៤នាក់ ខណៈ​អ្នកជំងឺ ២នាក់​ទៀត​ កំពុង​ស្ថិតនៅ​ក្រោម​ការ​ព្យាបាល​នៅឡើយ។

ចំណែក​វៀតណាម​ ប្រកាស​ថា គិត​ត្រឹម​ថ្ងៃនេះ មនុស្ស​ជាង ៩០០០នាក់ កំពុង​ដាក់​ឱ្យ​ស្ថិតនៅ​ក្នុង​ការពិនិត្យ និង​ព្យាបាល​មេរោគ​កូ​វីដ១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ