ក្រសួង​រក​ឃើញ​អ្នក​ផ្ទុក​កូវីដ​១៩​ថ្មី​ម្នាក់​ទៀត​នៅ​ត្បូង​ឃ្មុំ​

មន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យសុខភាពអ្នកសង្ស័យថាមានផ្ទុកកូវីដ១៩។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រសួងសុខាភិបាលប្រកាសនៅព្រឹកថ្ងៃទី៣០ខែឧសភានេះថា រកឃើញបុរសម្នាក់​ស្រុកកំណើតនៅខេត្តត្បូងឃ្មុំ មានផ្ទុកមេរោគកូវីដ១៩ ដែលនាំឱ្យអ្នកដែលមានមេរោគនេះនៅកម្ពុជារកឃើញកើនដល់ ១២៥នាក់។​

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដដែលឱ្យដឹងថា បុរសនោះរួមជាមួយអ្នកដំណើរ៩នាក់ផ្សេងទៀត ធ្វើដំណើរពីប្រទេសថៃ ហើយពេលចូលដល់ខេត្តបន្ទាយមានជ័យក៏ពិនិត្យឃើញមានផ្ទុកកូវីដ១៩។ បច្ចុប្បន្នបុរសអាយុ២៦ឆ្នាំមានផ្ទុកកូវីដ១៩រូបនេះ និងអ្នកដំណើរជាមួយចំនួន​៩នាក់ផ្សេងទៀត ត្រូវរក្សាទុកឱ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យក្នុងខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបង្ហាញថា គិតមកថ្ងៃទី៣០ខែឧសភានេះ ចំនួនអ្នកមានមេរោគកូវីដ១៩ដែលរកឃើញនៅកម្ពុជាមានចំនួន​១២៥នាក់​ ក្នុងនោះព្យាបាលជាសះស្បើយបាន១២៣នាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ