យ៉ាង​ហោច​ណាស់​កម្មករ​១៤​នាក់​រង​របួស​ធ្ងន់ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​ក្រ​ឡាប់​​រថយន្ត​​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករមួយគ្រឿង ស្ថិតក្នុងស្រុកត្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នា២០២០។ (វណ្ណា ព័ត៌មានតាកែវ)

មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម (បសស) ប្រចាំខេត្តតាកែវ ឱ្យដឹងថា យ៉ាងហោចណាស់កម្មករ ១៤នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តមួយ ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ ខណៈដែលរថយន្តនោះដឹកកម្មករទៅបំពេញការងារនាព្រឹកនេះ។

មន្ត្រី ប.ស.ស ប្រចាំខេត្តតាកែវ លោក កឹម ចាន់ណារិទ្ធ ប្រាប់វីអូឌីថា រថយន្តម៉ាកហ៊ីយ៉ុនដាយដឹកកម្មករចំណុះ ២៥នាក់មួយគ្រឿងដែលបានក្រឡាប់ដោយខ្លួនឯងត្រង់ចំណុចភូមិគោញ័រ ឃុំព្រៃស្លឹក បណ្តាលឱ្យកម្មករ ២នាក់រងរបួសធ្ងន់ និង ១២នាក់រងរបួសស្រាល។

មន្ត្រី ប.ស.ស ឱ្យដឹងថា ក្រោយកើតហេតុ ប.ស.ស.ខេត្តតាកែវ និងអាជ្ញាធរ បានបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តតាកែវទាំងអស់។

លោក កឹម ចាន់ណារិទ្ធ បញ្ជាក់ថា បើតាមការអះអាងពីកម្មករដែលអង្គុយជាប់ជាមួយអ្នកបើកបរ គឺមូលហេតុដែលបណ្តាលឱ្យរថយន្តដឹកកម្មករក្រឡាប់នោះ ដោយសារឡានគាំងចង្កូតមិនអាចកាច់ឆ្វេងស្តាំបាន។

លោកបន្ថែមថា៖ «តាមការសាកសួរកម្មករដែលអង្គុយជិតតៃកុងឡាន គាត់ថា តៃកុងប្រាប់គាត់ថា ឡានគាំងចង្កូតកាច់ទៅឆ្វេងទៅស្តាំអត់បាន។ ហើយល្បឿនវាកំពុងលឿន ធ្វើឱ្យក្រឡាប់ឡានហ្នឹងតែម្តង។ ប៉ុន្តែ មិនធ្វើឱ្យកម្មករណាម្នាក់រងរបួសដល់ស្លាប់ទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ