លោក ហ៊ុន សែន ឱ្យ​​បិទ​​កាស៊ីណូ​​ទាំង​​អស់​​ទូ​ទាំង​​ប្រទេស​

អគារ​នៃ​ក្រុមហ៊ុន ​កាស៊ីណូ ​ណាហ្គា វើលដ៍ ស្ថិត​នៅ​ទល់​មុខ​នឹង​មជ្ឈ​មណ្ឌល​ពិព័ណ៌​កោះពេជ្រ។ (រូបភាព៖ ហេង វិចិត្រ/២៩ ខែតុលា ឆ្នាំ២០១៨)

លោក​​នាយក​រដ្ឋមន្ត្រី​បាន​​បញ្ជា​ឱ្យ​បិទកាស៊ីណូ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដោយ​ថា​ ដើម្បីការ​ពារ​កុំ​ឱ្យ​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ COVID-19 នៅ​ក្នុង​ប្រទេស​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រដ្ឋសភាព្រឹក​នេះ ​លោក​ ហ៊ុន សែន បាន​ដាក់​បញ្ជា​ឱ្យ​បិទ​កាស៊ីណូ​ទូទាំង​ប្រទេស​ ចាប់​ពី​ថ្ងៃ​ទី​១ ខែមេសា​តទៅ រហូត​ដល់​មាន​បទ​បញ្ជា​ថ្មី។

លោក​ថា៖ «អ្នក​លេង​បើ​ប្រឹង​លេង​ ប្រឹង​លេង​យប់​នេះ​ និង​យប់​ស្អែក​ឱ្យ​ហើយ​ទៅ។ ទុក​ពេលវេលា​នេះ​ឱ្យ ​[កាស៊ីណូ] ធ្វើ​ការ​ដោះស្រាយដល់​កម្មករ»។

របាយការណ៍ពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ចំនួនអាជ្ញាបណ្ណអាជីវកម្មកាស៊ីណូ ត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០១៩ មានចំនួន ១៦៣កន្លែង ខណៈ​ច្បាប់ថវិកាជាតិឆ្នាំ២០១៩ បង្ហាញថា កម្ពុជាអាចនឹងកៀរគរចំណូលពីវិស័យកាស៊ីណូឱ្យបានជាង​៥៦លានដុល្លារក្នុង​១​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ