ក្រសួង​រក​ឃើញ​មនុស្ស​៣៤០​នាក់​ប៉ះ​ពាល់​ប្រយោល​ជា​មួយ​ក្រុម​ទេសចរ​បារាំង​មាន​​កូវីដ​-​១៩​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ​មន្រ្តី​របស់ខ្លួនបាន​រកឃើញ​មនុស្សចំនួន៣៤០នាក់បានប៉ះពាល់ដោយ​ប្រយោល​ជាមួយក្រុមទេសចរបារាំងដែល​មានកូវីដ-១៩។

ក្នុងសេចក្តីជូនព័ត៌មាន​ដែលចេញ​នៅថ្ងៃទី​២៦ ខែមីនា​នេះ ក្រសួងសុខាភិបាល​បញ្ជាក់ថា ​ក្រុមមនុស្សទាំង​៣៤០​នាក់នោះ ត្រូវស្ថិតក្រោមការតាម​ដាន​របស់មន្ទីរសុខាភិបាល​ខេត្តសៀមរាប​ក្នុងរយៈពេល​១៤ថ្ងៃ។

ក្រុមទេសចរបារាំងចំនួន​៣៣នាក់ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​កូវីដ-១៩ ដោយក្រសួងសុខាភិបាល​កម្ពុជា​នៅពេល​ដែល​ពួកគាត់​ទៅលេងនៅខេត្តព្រះសីហនុ។ តាម​ការចុះផ្សាយរបស់វីអូអេ ពួកគាត់បាន​ធ្វើដំណើរ​កំសាន្តនៅខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ មុននឹងពួកគាត់ទៅលេង​នៅខេត្ត​ព្រះសីហនុ។ មនុស្សដែល​ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពួកគាត់រួមមាន មគ្គុទេសក៍​ទេសចរណ៍ ២នាក់ ជាជន​ជាតិខ្មែរ និង​អ្នកបើករថយន្តដឹកពួកគេម្នាក់ជាជន​ជាតិខ្មែរ ត្រូវបាន​រកឃើញថា មានផ្ទុកកូវីដ-១៩ ជាបន្តបន្ទាប់។

គិតត្រឹម​យប់ម៉ោង៨ថ្ងៃនេះ កម្ពុជារកឃើញអ្នកមានកូវីដ-១៩ ចំនួន​៩៨ករណី ដែល​ក្នុងនោះព្យាបាល​ជាសះស្បើយ១១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ