ការ​ទទួល​ពាក្យ​ស្នើ​សុំ​លើក​ទី​២​៖ គម្រោង​ភាព​ច្នៃ​ប្រឌិត​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ (IAP)

គម្រោង​ភាព​ច្នៃប្រឌិត​ប្រឆាំង​នឹង​ភាព​ក្រីក្រ (IAP​)

គម្រោងភាពច្នៃប្រឌិតប្រឆាំងនឹងភាពក្រីក្រ (IAP) នឹងចាប់ផ្ដើមទទួលពាក្យស្នើសុំពីក្រុមហ៊ុនឯកជននានា ចាប់ពីថ្ងៃទី ០៣ មេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធទទួលពាក្យស្នើសុំអនឡាញ របស់យើងដែលអាចចូលបានតាមរយៈគេហទំព័រ (វេបសាយ) របស់គម្រោង IAP។

បើ​ក្រុមហ៊ុន​របស់​អ្នក​ត្រូវ​បាន​ជ្រើសរើស នោះ​អ្នក​នឹង​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ជា​ទឹកប្រាក់​រវាង ៥០,០០០ ទៅ ២00,000 អឺ​រូ ថែមទាំង​ទទួល​បាន​សេវាកម្ម​ការ​ប្រឹក្សា​អាជីវកម្ម​ដោយ​មិន​គិតថ្លៃ​ពី​គម្រោង IAP ដើម្បី​បង្កើន​សមត្ថភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​កសាង និង​អនុវត្ត​គំនិត​អាជីវ​កម្ម​បរិ​យា​បន្ន័​ប្រកបដោយ​ភាព​ច្នៃប្រឌិត (innovative inclusive business idea​)។

អ្នកមាន​សិទ្ធ​ពេញលេញ​ក្នុង​ការ​ដាក់ពាក្យ​ស្នើសុំ​មកកាន់​គម្រោងIAPបើសិនជា​អ្នកជា​ក្រុមហ៊ុន​ឯកជន​ដែល​បាន​ចុះបញ្ជី​យ៉ាង​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា​ថែមទាំង​មានគំនិត​អាជីវ​កម្ម​បរិ​យា​បន្ន័​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុង​វិស័យ​បី​ធំៗ​រួមមាន៖ វិស័យ​កសិកម្ម ឬចំណីអាហារ ថាមពល​កកើត​ឡើងវិញ និង ទឹក​ស្អាត និង​អនាម័យ ហើយ​កំពុង​ធ្វើអាជីវកម្ម​ក្នុង ប្រទេស​កម្ពុជា។ បើសិន​អ្នកជា​ក្រុមហ៊ុនICT នោះ​សេវាកម្ម ផលិតផល ឬក៏​គំរូ​អាជីវកម្ម​របស់​អ្នក​ត្រូវតែ​ពាក់ព័ន្ធ​នឹង​វិស័យ​បី​ធំៗ​ដែល​បាន​អធិប្បាយ​នៅ​ខាងលើ។

គម្រោង IAP ផ្ដល់​មូលនិធិ​ហិរញ្ញវត្ថុ​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឯកជន​បង្កើត​ផលិតផល សេវាកម្ម និង គំរូ​អាជីវកម្ម​ដែល​នាំមក​នូវ​ការ​អភិវឌ្ឍ​ជា​និ​រន្ដរ​ភាព ដល់​ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​ទាប​ ក៏ដូចជា ផ្ដល់​អត្ថ​ប្រយោជន៍​ពាណិជ្ជកម្ម​ដល់​ក្រុមហ៊ុន​ដើម្បី​បន្ដ​គំនិត​អាជីវ​កម្ម​បរិ​យា​បន្ន័​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ឲ្យ​លូតលាស់​ទៅមុខ ដោយ​ផ្ដោត​ជាពិសេស​លើ​និ​រន្ដរ​ភាព​នៃ​សមភាព​យេនឌ័រ និង​បរិស្ថាន។

គម្រោង IAP ទទួល​ថវិកា​ពី ភ្នាក់ងារ​សហប្រតិបត្តិ​ការ​អភិវឌ្ឍ​អន្ដរ​ជាតិ​ស៊ុយអែត (Sida​) អនុវត្ត​ដោយ​អង្គការ​អភិ​វឌ្ឍ​របស់​ហូ​ឡង់ (SNV Netherlands Development​) និង​សហការ​ជាមួយ BoP Innovation Center និង Inclusive Business Sweden។ការ​ដាក់ពាក្យ​ស្នើសុំ​មាន​បី​ដំណាក់កាល​សំ​ខាន់​ៗ។ ទីមួយ ចូរ​អ្នក​បំពេញ និង​បញ្ចូន​គំនិត​អាជីវ​កម្ម​បរិ​យា​ប័ន្នរ​បស់​អ្នក​ក្នុង​ប្រព័ន្ធ​ដាក់ពាក្យ​ស្នើសុំ​អន​ឡា​ញន៍​តាមរយៈ​គេហទំព័រ​របស់​គម្រោង IAP។ ទីពីរ បើសិនជា​គំនិត​អាជីវកម្ម​របស់​អ្នក​ត្រូវ​បាន​ជ្រើសរើស អ្នក​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​បទ​បង្ហាញ​ពី​គំនិត​នោះ​ផ្ទាល់មាត់។ ទីបី បើ​អ្នក​ត្រូវ​បាន​ជ្រើសរើស អ្នក​នឹង​ទទួល​ដំណឹង​ឲ្យ​បញ្ជូន​ផែនការអាជីវកម្ម​ពេញលេញ។

ពាក្យ​ស្នើសុំ​របស់​អ្នក​នឹង​ត្រូវ​បាន​វិនិច្ឆ័យ​យ៉ាង​ល្អិតល្អន់​ពី​អ្នកជំនាញ​ទាំង​ក្នុង និង​ក្រៅប្រទេស។

ចូរ​ពិនិត្យមើល​គេហ​ទំ​ព័រ​រ របស់​គម្រោងIAPតាមរយៈ www.innovationsagainstpoverty.org និង​តាមដាន​គេហទំព័រ​ហ្វេសប៊ុក​: Innovation Against Poverty ដើម្បី​ដឹង​និង​យល់​ពី​គម្រោងIAP​, របៀប​ដាក់ពាក្យ​ស្នើសុំ និង​ដកស្រង់​ឯកសារ​សំខាន់​ដូចជា​ទម្រង់​បែបបទ​ពាក្យ​ស្នើសុំ ការណែនាំ​ក្នុង​ការ​ដាក់ពាក្យ ក៏ដូចជា​ចម្លើយ​ទៅ​នឹង​សំណួរ​ញឹកញាប់​មួយចំនួន រួម​ទាំង​ព័ត៍​មាន​ដទៃទៀត។ ពួក​យើង​រង់ចាំ​ទទួលពាក្យ​ស្នើសុំ​របស់​អ្នក។ ពុះពារ​ឧបសគ្គ បង្កើត​ឲ្យ​មានការ​ផ្លាស់ប្ដូរ​!

2nd CALL FOR PROPOSALS – Innovations Against Poverty (IAP II) Challenge Fund

Take the Challenge, Make the Change!

Innovation Against Poverty will open a new call for proposals from April 03 until May 15, 2020 through our online application centre that is accessible on the IAP website. Selected applicants will be offered grants between € 50,000 to € 200,000, and free tailor-made advisory services in developing and rolling out the inclusive business idea. You are eligible for this opportunity if you are a private company duly registered in Cambodia with an innovative inclusive business idea in Agriculture, WASH, and/or renewable energy sector, and are operational in either Cambodia, Ethiopia, Uganda or Zambia. ICT component can be integrated within the three main sectors mentioned above.

Innovations Against Poverty (IAP II) is a specialized fund that challenges private sector companies to innovate products, services and business models that bring developmental benefits for the low-income population and commercial benefits to the companies themselves, while paying specific attention to gender and environmental sustainability. IAP is funded by Sida (Swedish International Development Cooperation Agency) and managed by SNV Netherlands Development Organisation in partnership with BoP Innovation Center and Inclusive Business Sweden.

The IAP application process is organized around three phases: submission of a concept note and if shortlisted, face-to-face pitch, followed by submission of a full business plan. Applications will be rigorously assessed by internal and external experts. To learn more and download resources like application form, application guidelines, FAQs and more, please visit www.innovationsagainstpoverty.org and follow our Facebook page: Innovation Against Poverty. We are looking forward to receiving your application. Take the challenge, make the change!


ទាញយកឯកសារ | Attach File

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ