ជន​ជាតិ​ខ្មែរ​ដែល​កើត​ឆ្លង​កូវីដ​១៩​មុន​គេ​ស្ថិត​នៅ​ក្នុង​ការ​ព្យាបាល​បន្ត​

ពលរដ្ឋពាក់ម៉ាស់ដើរឆ្លងកាត់ក្លោងទ្វារច្រកចូលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានរាយការណ៍ផ្ទាល់មាត់ប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញថា បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំដែលផ្ទុកមេរោគកូវីដ១៩មុនគេ នៅមិនទាន់ជាសះស្បើយនៅឡើយ ខណៈបុរសរូបនេះក៏កំពុងមានជំងឺរលាកថ្លើមផងដែរ។​

នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំងមេរោគកូវីដ១៩ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីវិធានច្បាស់លាស់របស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលមេរោគកូវីដ១៩។ លោកក៏បានលើកឡើងពីជំងឺមួយចំនួនទៀត ដែលក្រុមគ្រូពេទ្យខ្មែរបានព្យាបាលជាសះស្បើយ។​

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីក៏បានសួរទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៉ុនហេង ពីសុខភាពបុរសជនជាតិខ្មែរដែលឆ្លងមេរោគកូវីដ១៩មុនគេនៅសៀមរាប។

លោក ហ៊ុន សែន៖ «អ្នកនៅសៀមរាបដូចជានៅយូរជាងបន្តិចហេ! រលាកថ្លើម? ចឹងក្រៅពីអាជំងឺឆ្លងហ្នឹង គាត់មានជំងឺរលាកថ្លើមស្រាប់? តាមដឹងថា គាត់ជើងផឹកខ្លាំងដែរ?»

បុរសជាជនជាតិខ្មែរដំបូងគេរកឃើញមានផ្ទុកមេរោគកូវីដ១៩ គឺក្រសួងសុខាភិបាលបានរកឃើញកាលពីថ្ងៃទី៧ ខែមីនា មូលហេតុបុរសរូបនេះបានប៉ះពាល់ដោយផ្ទាល់ជាមួយជនជាតិជប៉ុនដែលផ្ទុកមេរោគនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ