កម្ពុជា​រក​ឃើញ​អ្នក​មាន​​កូវីដ​-​១៩​ ចំនួន​២​ករណី​ទៀត​

មន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យសុខភាពអ្នកសង្ស័យថាមានផ្ទុកកូវីដ១៩។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ករណីអ្នកមាន​កូវីដ-១៩នៅកម្ពុជា កើនដល់​ចំនួន៩៨ បន្ទាប់ពី​ក្រសួងសុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាសពីការរក​ឃើញ​អ្នកផ្ទុក​វីរុសនេះចំនួន ២នាក់ថ្មីទៀតនៅយប់នេះ។

តាមសេចក្តីជូនព័ត៌មាន​របស់ក្រសួងសុខាភិបាល​ដែល​ចេញ​នៅថ្ងៃទី២៦ ខែមីនា ២ករណីថ្មីនេះត្រូវបានរក​ឃើញ​លើជនជាតិ​ឥណ្ឌូនេស៊ី ដែលពេលនេះពួកគាត់កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យខេត្តសៀមរាប។ ពួកគាត់ត្រូវបាន​រកឃើញថា មានផ្ទុកកូវីដ-១៩ តាំងពីនៅក្រុងបាងកក ប៉ុន្តែ ដោយមិនមាន​ប្រាក់បង់ថ្លៃពេទ្យនៅទីនោះ ទើបពួកគាត់សម្រចចិត្តមកព្យាបាលនៅកម្ពុជា។

ក្រសួងសុខាភិបាល​អះអាងថា គិតត្រឹម​ថ្ងៃនេះ ក្រុមគ្រូពេទ្យកម្ពុជាបាន​ព្យាបាល​ជាសះស្បើយអ្នកមាន​កូវីដ-១៩​ ចំនួន​​១១នាក់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ