ចំនួនអ្នក​មានកូវីដ-១៩នៅកម្ពុជា​កើនដល់​៩៦ករណី

មន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យសុខភាពអ្នកសង្ស័យថាមានផ្ទុកកូវីដ១៩។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រសួងសុខាភិបាល​ បាន​ប្រកាសថាចំនួន​អ្នកផ្ទុកកូវីដ-១៩​ ដែល​រកឃើញក្នុងប្រទេសកម្ពុជា​គិតត្រឹម​យប់នេះមាន​៩៦ករណី។

នេះបើយោងតាម​សេចក្តីជូនព័ត៌មាន​របស់ក្រសួងសុខាភិបាល​ដែ​លចេញផ្សាយនៅថ្ងៃទី២៥ ខែមីនានេះ។ តាម​​​ក្រសួងសុខាភិបាល​ក្រៅពីស្រ្តី និងបុរសជនជាតិបារាំង២នាក់ដែល​រកឃើញមានកូវីដ-១៩ នៅខេត្តព្រះ​សីហនុ ពលរដ្ឋខ្មែរ៣នាក់ទៀតក៏ត្រូវបានរកឃើញ​ថាមាន​កូវីដ-១៩ ដែរ។ បុរសជនជាតិ​ខ្មែរវ័យ៥៩​ឆ្នាំ​ម្នាក់​នៅ​ខេត្តកណ្តាល​​ត្រួវបាន​រកឃើញថាមានកូវីដ-១៩ ដែល​គាត់បាន​ឆ្លងពីបុរសវ័យ៦០ឆ្នាំដែល​ចូល​រួមពិធី​សាសនា​នៅម៉ាឡេស៊ី។ ចំណែក​១ករណីទៀតត្រូវបាន​រកឃើញលើ​បុរសជនជាតិខ្មែរអាយុ​២៧ឆ្នាំ​នៅ​រាជ​ធានីភ្នំពេញ។ រីឯករណីទី៣ត្រូវបានរកឃើញលើបុរសខ្មែរវ័យ៣៧ឆ្នាំនៅខេត្តសៀមរាបដែល​ជាអ្នកបើកបរឱ្យក្រុមទេសចរ​បារាំងដែ​ល​រកឃើញថាមានកូវីដ-១៩។

គិតត្រឹម​ថ្ងៃនេះក្រសួងសុខាភិបាល​អះអាងថាខ្លួនបាន​ព្យាបាល​អ្នកផ្ទុកកូវីដ-១៩នេះ បាន​ជាសះស្បើយ​ចំនួន​១០​នាក់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ