ករណី​កូវីដ​-​១៩​នៅ​កម្ពុជា​កើន​ដល់​ចំនួន​​៩៣​

ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​ពិសោធន៍​លើ​សំណាក​ជន​សង្ស័យ​ឆ្លង​មេរោគ​កូ​វីដ១៩ នៅ​មន្ទីរពិសោធន៍។ (នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC​)

កម្ពុជាបាន​រកឃើញ​ជនជាតិបារាំង២នាក់ទៀតនៅខេត្តព្រះសីហនុមានផ្ទុកកូវីដ-១៩ ដែលនាំឱ្យអ្នកមាន​វីរុសនេះនៅកម្ពុជាកើនដល់​៩៣ករណី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់បែបនេះក្នុងជំនួបជាមួយគ្រូពេទ្យស្ម័គ្រចិត្តចូលរួមព្យាបាល​កូវីដ-១៩នាព្រឹកនេះ។

លោក ហ៊ុន សែន បាន​ថ្លែងថា៖ «ទិន្នន័យរបស់ក្រសួងសុខាភិបាលគឺមាន​៩១ករណី ប៉ុន្តែ ព្រឹកមិញ​នេះ ឯកឧត្តម គួច ចំរើន បានរាយការណ៍មកថា ជនជាតិ​បារាំង២នាក់ត្រូវបាន​ឆ្លងបន្ថែម​នៅឯខេត្តព្រះសីហនុ។ ចឹងឥលូវនេះ យើងឡើង៩៣ករណី»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ