ក្រសួងសុខាភិបាល​ថា​មិនបាន​លាក់​បាំងករណី​មន្រ្តី​ជាន់ខ្ពស់​ម្នាក់​ផ្ទុក​កូវីដ-១៩នោះទេ

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល​បាន​អះអាងថាស្ថាប័នខ្លួន​គ្មាន​ហេតុផលណាមួយដែលត្រូវលាក់​ព័ត៌មាន​ជុំវិញ​ករណី​​មន្រ្តី​ជាន់ខ្ពស់កម្ពុជា​​ម្នាក់​ផ្ទុក​កូវីដ-១៩នោះទេ។​

នាយក​ដ្ឋាន​ប្រយុទ្ធប្រឆាំងជំងឺឆ្លងបានលើកឡើងបែបនេះក្នុងទំព័រហ្វេសប៊ុក​របស់​ខ្លួន​នៅថ្ងៃនេះ បន្ទាប់ពីមាន​ការ​ចុះ​ផ្សាយ​ថា​កម្ពុជា​បាន​លាក់​បាំងព័ត៌មាន​ករណី​មន្រ្តីជាន់ខ្ពស់ម្នាក់​នៅក្រសួងការបរទេសឆ្លងកូវីដ-១៩។ នាយក​ដ្ឋាន​នេះសរសេថាស្ថាប័នខ្លួនបាន​បញ្ចូល​ទិន្នន័យទាក់​ទងនឹងមន្រ្តីរូបនេះតាំងពីថ្ងៃទី១៨ខែមីនា​ មកម្ល៉េះ។

នាយក​ដ្ឋាន​ប្រយុទ្ធប្រឆាំងជំងឺឆ្លង​សរសេរថា៖«យើងបានបញ្ចូលទិន្និន័យមន្រ្តីជាន់ខ្ពស់ម្នាក់ជនជាតិខ្មែរ​ធ្វើ​ដំណើរ​ពីស្រុកបារាំងដែលមានវិជ្ជមានCOVID19 ក្នុងតារាងទិន្នន័យរួមតាំងពីថ្ងៃទី១៨​ មីនា​ ២០២០​ ម្ល៉េះ​ ។ យើងគ្មានហេតុផលលាក់ទិន្នន័យ​ យើងធ្វើតាមជំនាញបច្ចេកទេសដោយមានសហការជិតស្និទ្ធជាមួយអង្គ​ការ​WHO USCCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​។»

គិតត្រឹម​ម៉ោង៤រសៀល​ថ្ងៃទី​២២ ខែមីនានេះ កម្ពុជាមាន​អ្នកផ្ទុក​កូវីដ-១៩ ចំនួន​៥៣ករណី ដែលក្នុងនោះ​ក្រសួង​សុខាភិបាល​អះអាងថាព្យាបាល​ជាសះស្បើយមាន​ចំនួន​២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ