ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ផ្ទុក​កូវីដ-១៩ បួន​ករណី​ទៀត​

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ថ្លែងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ (ត្រាន់ តិចសេង)

ក្រសួងសុខាភិបាល​បាន​ប្រកាសពីការរកឃើញនូវករណីអ្នកឆ្លងកូវីដ-១៩ ចំនួន៤ករណីផ្សេងទៀត។

តាមសេចក្តីជូនព័ត៌មាន​របស់ក្រសួងសុខាភិបាល ២ករណីរកឃើញ​លើខ្មែរឥស្លាម​២នាក់នៅព្រះវិហារ ១ករណីទៀតរកឃើញលើបុរសខ្មែរទើបមកពីបារាំង និង១ករណីទៀតគឺកូនរបស់បុរសជនជាតិ​បារាំងវ័យ៣៥ឆ្នាំដែលផ្ទុកកូវីដ-១៩។

ប្រភពដដែល​ឱ្យដឹងថា ​ខ្មែរឥស្លាម​ទាំង២នាក់ស្ថិតក្នុងចំណោម​មនុស្សដែល​ទៅចូលរួម​ក្នុងពិធី​សាសនា​នៅប្រទេស​ម៉ាឡេស៊ី​កាលពីចុងខែកុម្ភៈកន្លងទៅ។ ពេលនេះ ពួកគាត់ទាំង២នាក់ត្រូវបានយកទៅព្យាបាលនៅ​មន្ទីរពេទ្យខេត្តព្រះវិហារ។ ដោយឡែក​ មនុស្ស៨នាក់ផ្សេងទៀតដែល​ទៅចូលពិធីនៅម៉ាឡេស៊ីដែរនោះ រក​ឃើញ​ថា មិនមាន​ផ្ទុក​កូវីដ-១៩ទេ តែត្រូវដាក់ឱ្យស្ថិតក្រោមការតាមដាន​សុខភាព​ផ្ទាល់ខ្លួន​រយៈពេល​១៤ថ្ងៃ​។

សម្រាប់បុរសជនជាតិខ្មែរដែលទើបតែមកពីប្រទេសបារាំង ហើយរកឃើញមាន​ផ្ទុក​កូវីដ-១៩ ដែរនោះ ត្រូវបាន​យកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែឯកូនបុរសជនជាតិ​បារាំងវ័យ៣៥ឆ្នាំដែល​ផ្ទុក​កូវីដ-១៩ ត្រូវព្យាបាល​នៅមន្ទីរពេទ្យកុមារជាតិ។

គិតត្រឹម​ម៉ោង៩យប់ ថ្ងៃទី១៥ ខែមីនា កម្ពុជារកឃើញ​អ្នកផ្ទុក​កូវីដ​-១៩ ចំនួន​១២ករណីដែល​ក្នុងនោះមាន​ជនជាតិខ្មែរ៤នាក់ និងបរទេស៨នាក់ ហើយព្យាបាល​ជាសះស្បើយចំនួន១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ