​អង្គការ​​សិទ្ធិ​​ស្រ្តី​​ហៅ​​ការ​​ទម្លាក់​​កំហុស​​ថា​​ករណីរំលោភ​​ផ្លូវ​ភេទ​​ដោយ​​សារ​​ការ​​ស្លៀក​​ខ្លី​​ជា​​វប្បធម៌​​ស្តី​បន្ទោស

យុវនារី​ម្នាក់​អង្គុយ​រៀបចំ​ការងារ​នៅក្នុង​យុទ្ធនាការ «១០០ កោដិ​សំឡេង» ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ​គោលបំណង​ផ្តល់​អំណាច​ដល់​ស្ត្រី​និង​ក្មេងស្រី និង​បញ្ឈប់​អំពើ​ហិង្សា​យេនឌ័រ ប្រព្រឹត្តឡើងនៅដើមឆ្នាំ២០២០។ (USAID Cambodia​)

តំ​​ណា​ង​​អ​​ង្គ​​​កា​រ​​សង្គម​​​ស៊ី​វិ​​ល​ ​​ដែ​​ល​​ធ្វើ​កា​​រ​លើ​​​ក​ក​ម្ព​ស់​សិ​ទ្ធិ​ស្ត្រី ​អំ​ពាវនាវទៅ​រ​ដ្ឋាភិបាល​ឱ្យព​ង្រឹង​ប​ន្ថែម​ទៀ​តពី​កាត​​ព្វ​កិច្ច​អ​នុវ​ត្ត​អ​នុ​ស​ញ្ញា​ ស៊ី-ដ​ ហើយថា ការទម្លាក់កំហុសពីហិង្សា និងការរំលោភផ្លូវភេទដោយសារតែការស្លៀកពាក់​របស់ស្ត្រីនោះ ជាវប្បធម៌ស្តីបន្ទោសលើជនរងគ្រោះ។​

លោ​ក​នា​យ​ករ​ដ្ឋ​មន្ត្រី ​ហ៊ុ​ន ​សែន ​កា​លពី​ថ្ងៃ​ទី១​៧ ខែកុ​ម្ភៈ​ បា​​ន​ផ្តល់​អនុ​សាសន៍​ទៅ​ក្រ​​សួង​​​ពាក់ព័​ន្ធ​ ឱ្យបង្កើនកា​រស៊ើ​ប​អង្កេត ​និងប​ង្ក្រាបតា​មប្រព័​ន្ធប​ច្ចេក​វិទ្យា​ ដែ​លធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សី​លធ​ម៌សង្គម ​តម្លៃ​ស្ត្រីខ្មែ​រ ​និងវ​ប្បធម៌ជាតិ ​ពាក់ព័​ន្ធ​ទៅ​នឹង​ស្ត្រីប្រក​បមុ​ខរបរ​តាម​អន​ឡាញ​ស្លៀ​​កពា​ក់លេច​លើលេចក្រោ​ម។​ លោកបញ្ជាឱ្យចាត់វិធានការលើការស្លៀកពាក់បែបនេះ ដោយសារបានបង្កឱ្យមានអំពើហិង្សា និងការរំលោភផ្លូវភេទ។​

តាម​លិ​ខិត​ចំ​ហចុះថ្ងៃ​ទី១​៩ ខែកុម្ភៈ​ អង្គ​កា​រចំ​នួន៧​ មានអ​ង្គកា​រយេនឌ័រ​​ និង​​កា​រអ​ភិ​​វឌ្ឍដើម្បីកម្ពុ​ជា ​មជ្ឈមណ្ឌល​សិ​ទ្ធិមនុស្សក​ម្ពុជា​ ជាដើ​ម​ បាន​ចាត់​ទុក​ប្រសា​សន៍​រប​ស់​នាយករ​ដ្ឋម​ន្ត្រី​នេះថា ​ជា​ការស្តីប​ន្ទោសជ​នរ​ងគ្រោះ​ ​​ជំរុ​ញ​ឱ្យមាន​អំ​ពើហិង្សា​ និ​ង​រើ​​សអើ​ងផ្នែកយេនឌ័រក្នុងសង្គមកម្ពុជា។

​ក្រុម​អង្គ​ការទាំ​ង​នោះ អះ​អា​ងថា​៖ «កន្លង​មក ​មិ​នមាន​ឯ​កសា​រ​ផ្លូ​វ​ច្បា​ប់ ឬឯ​ក​សារ​ផ្លូ​វការណាមួ​យដែ​ល​ផ្ត​ល់​និយ​មន័យអំពីត​ម្លៃស្រ្តី​​ និងត​ម្លៃ​សង្គម​ ឬ​វប្ប​ធម៌​ខ្មែរ ​ឬព​ន្យល់ពី​គោ​ល​​បំ​ណងនៃ​ការ​លើ​កកម្ព​ស់ប​ញ្ញ​ត្តិ​ទាំងនេះនោះទេ»​។

អ្ន​ក​ធ្វើ​ការលើកក​ម្ព​ស់ស្ត្រី ​ជំ​រុ​ញ​ទៅរដ្ឋា​ភិ​បា​លឱ្យខិ​តខំប្រឹ​ង​ប្រែងអនុ​វ​ត្តបន្ថែម​ ចំពោះកា​តព្វ​កិច្ច​តា​មអ​នុស​ញ្ញា ស៊ី-ដ ​មាត្រា៥ ដែល​តម្រូ​វឱ្យ​រ​ដ្ឋភា​គី ត្រូ​វប្រ​កាន់​យកវិ​ធានការ​សមស្រ​បទាំ​ងអស់ ​ដើម្បីកែ​ប្រែ​ឥ​រិយា​បថសង្គ​ម និងវប្ប​ធម៌​របស់បុរស ​និងស្ត្រី ​ដើ​ម្បីសម្រេ​ច​បាន​នូវ​ការលុ​បបំបា​ត់ចោលសេ​ចក្តីលំ​អៀងរវាងបុរស និងស្ត្រី។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន ហៅលិខិតចំហរបស់ក្រុមអង្គការសង្គមស៊ីវិល នេះថា ជាប្រតិកម្មបែបគំនុំ មិនផ្អែកទៅលើទិដ្ឋភាពច្បាប់ និងវប្បសង្គម។

លោកថា៖ «អ៊ីចឹង អានេះ [លិខិតចំហរួម] វាមិនត្រឹមតែផ្ទុយនឹងច្បាប់ បំពានច្បាប់ទេ វាថែមទាំងបំពានទៅលើទំនៀមទម្លាប់​​ប្រពៃ​ណី​ដ៏ល្អ​ផូផ​ង់​រ​បស់​ខ្មែរ​ផង​។ ហើ​យកា​រប្រ​តិ​កម្មនេះ ​ជា​ប្រតិ​ក​ម្ម​បែ​បគំ​នុំគុំកួន​ កំហឹ​ង​ដោយ​មិន​ពិ​ចារ​ណាទៅ​លើ​ប​រិ​បទ​ប្រពៃ​ណីរ​បស់​កម្ពុជា​នោះ​ទេ»​។

​យ៉ាងនេះក្តី ​ក្រុម​អ​ង្គកា​រស​ង្គម​ស៊ីវិ​ល ​បានលើកឡើងថា​ ការដាក់​ទណ្ឌ​កម្ម​ទៅលើ​ស្ត្រី​ដោយ​សាតែជម្រើស​នៃកា​រស្លៀ​កពាក់ ​ជាឫស​គល់នៃ​អំពើហិង្សា ​និ​ងកា​ររើ​សអើង​លើស្ត្រី វាមិ​នមែ​នជា​ដំណោះស្រាយ​នោះទេ​។

ប​ន្ថែមលើ​លិខិតចំ​ហ អ្ន​កគ្រ​ប់គ្រងកម្ម​វិ​ធីតស៊ូ​មតិ​ និ​ងប​ណ្តាញ​នៃអ​ង្គការ​យេន​ឌ័រ​ និង​ការ​អភិ​វឌ្ឍដើ​ម្បីក​ម្ពុជា​ លោក​ស្រី អេ​ង ​ច័ន្ទឌី​ មាន​ប្រសាសន៍ថា​ លិ​ខិតចំហរប​ស់ក្រុមអង្គការសង្គមស៊ីវិល មិនមែ​នជាប្រតិ​កម្មបែបកំហឹង​ទេ តែថា​ ជាយោ​បល់​រួម​ តបតា​មទិដ្ឋ​ភាពជា​ក់ស្តែ​ង ​តាមលិ​ខិតបទដ្ឋាន​ដែលមាន​ និងចូល​រួ​មជាមួ​យរដ្ឋា​ភិបាល​ធ្វើយ៉ាងណាឱ្យសម្រេចបានការលើ​កក​ម្ពស់យេ​នឌ័​រ ​រួមគ្នា​ទប់​ស្កា​​ត់​ការកើ​នឡើងនៃ​ការរើសអើង​លើស្តី្រ។

​លោកស្រីថា៖​ «ដោ​យសារតែ​យើងប្រើ​ពាក្យវប្បធម៌ប្រពៃណីៗ ប៉ុន្តែ អត់បានមើលពីសេដ្ឋកិច្ចរបស់ស្ត្រី អត់បានមើលថា តើផ្នត់គំនិតទាំងអស់ហ្នឹងបានគាបសង្កត់ទៅលើដំណើរការរកស៊ី ឬដំណើរការនៃការអប់រំ ឬដំណើរការនៃការលើកកម្ពស់ ដើម្បីលើកកម្ពស់សមភាពរវាងស្ត្រី និងបុរសក្នុងប្រទេសកម្ពុជាហ្នឹងទេ»។

ទោះជាយ៉ាងណា ក្រុមអ្នកធ្វើការលើកកម្ពស់សិទ្ធិស្ត្រី អំពាវនាវឱ្យរដ្ឋាភិបាល គោរពសិទ្ធិស្វ័យសម្រេច សិទ្ធិសម្តែងមតិ អារម្មណ៍ និងជម្រើសរាងកាយរបស់ស្ត្រី ដើម្បីសម្រេចបានការលើកកម្ពស់សមភាពយេនឌ័រ និងបញ្ឈប់អំពោះហិង្សាផ្នែកយេនឌ័រនៅកម្ពុជា។

អង្គការលើកលែងទោសអន្តរជាតិ​ចេញសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញថា សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញពីការគំរាមកំហែង មិនទទួលខុសត្រូវចំពោះជនរងគ្រោះពីអំពើហិង្សាផ្លូវភេទ និងមិនបានទប់ស្កាត់ជនល្មើសឱ្យមានប្រសិទ្ធភាព៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ