លោក ហ៊ុន​ សែន នឹង​ជួប​ជជែក​​ជា​មួយ​មេ​បញ្ជា​ការ​​នាវា​Westerdam និង​ទូត​អាមេរិក​ល្ងាច​នេះ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនបាច់ផ្កាស្វាគមន៍ក្រុមនាវិកនាវាអាមេរិក វេស្ទើដាម Westerdam នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងជួបសំណេះសំណាលជាមួយប្រធាននាវាដឹកភ្ញៀវទេសចរ MS Westerdam និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជានៅល្ងាចនេះ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស-និស្សិតនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ប្រធាននាវា WS Westerdam ចង់ជួបលោក គឺដើម្បីសុំថ្លែងអំណរគុណដល់កម្ពុជាដែលបានអនុញ្ញាតឱ្យនាវា MS Westerdam ចុះចតលើទឹកដីកម្ពុជា។

លោក ហ៊ុន សែន បន្តថា ក្នុងល្ងាចនេះ លោកក៏ត្រូវជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក លោក Patrick Murphy ផងដែរ។

ក្រោយប្រកាសឱ្យអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍អាមេរិក Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ​ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។

មួយ​ថ្ងៃបន្ទាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះទៅកាន់កំពង់ផែស្វយ័តខេត្តព្រះសីហនុដោយផ្ទាល់ ដើម្បី​ទទួល​ស្វាគមន៍ ចាប់​ដៃ និង​ឱប​​អ្នកដំណើរ​ដែល​ចាក​ចេញ​ពី​នាវា Westerdam។

ក្រោយមកនៅថ្ងៃទី១៥ ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​សរសេរនៅលើបណ្តាញ​សង្គម​ Twitter របស់លោក ដោយបានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam នោះចូលចតលើកទឹកដីកម្ពុជា ហើយថា ​សហរដ្ឋអាមេរិកនឹងចងចាំនូវសកម្មភាព​គួរសមរបស់កម្ពុជានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ