អ្នកស្លាប់ដោយសារមេរោគកូរ៉ូណាថ្មីកើនដល់លើស១ពាន់នាក់

មន្ត្រីចិនរុញគ្រែអ្នកជំងឺដែលផ្ទុកមេរោគកូរ៉ូណា(រូបភាពពីsky news)

ចំនួនអ្នកស្លាប់ថ្មីដោយសារមេរោគ​កូរ៉ូណាថ្មី​នៅចិន គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គឺមានដល់១០៨នាក់ ដែលធ្វើឱ្យតួលេខអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះបានកើនដល់១០១៦នាក់។ នេះបើយោងតាមតួលេខពីគណៈកម្មការសុខភាពជាតិចិន ចុះផ្សាយនៅព្រឹកថ្ងៃអង្គារ៍នេះ។

តាមប្រភពដដែលឱ្យដឹងបន្ថែមថា គិតត្រឹម ២៤ម៉ោង ថ្ងៃទី១០កុម្ភៈម្សិលមិញ ចំនួនអ្នកឆ្លងថ្មីមាន ២៤៧៨ករណី ក្នុងនោះករ​ណីអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរថ្មីមាន ៨៤៩នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់​ ៤២ ៦៣៨ក​រណី ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរមាន ៧៣៣៣នាក់។

យ៉ាងណាក៏ដោយ អ្នកដែលទទួលបានការព្យាបាលសះស្បើយថ្មីនៅថ្ងៃដដែលមាន ៧១៦នាក់ និងមនុស្ស ២៦ ៧២៤នាក់ ដែលមានប្រ​វត្តិប៉ះផ្ទាល់ជាមួយអ្នកជំងឺ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីឆ្លងកាត់ការតាមដាន និងដាក់ឱ្យនៅដាច់ដោយឡែក។

ចំនួននេះបានបំបែកកំណត់ត្រាតួលេខអ្នកស្លាប់ដោយមេរោគសារ(SARs) ផ្ទុះឡើងនៅប្រទេសចិនឆ្នាំ២០០៣ ដែលបានសម្លា​ប់មនុស្សអស់ ៨១៣នាក់ និងមេរោគមារ៍(MARs)ផ្ទុះឡើងនៅតំបន់មជ្ឈឹមបូព៌ានៅឆ្នាំ២០១២ ដែលបានសម្លាប់មនុស្សអស់ ៨៥៨នាក់។

តាមប្រភពពី គណៈកម្មការសុខភាពរដ្ឋចិន ដដែលឱ្យដឹងទៀតថា អាត្រាអ្នកស្លាប់ដោយសារមេរោគវាយប្រហារផ្លូវដង្ហើមថ្មីនេះក្នុងចំណោមអ្នកដែលរកឃើញថាផ្ទុកវា នៅខេត្តហ៊ើប៉ី មាន២.៨៨ភាគរយ ក្នុងនោះនៅទីក្រុង​ធានអាន និងទីក្រុងវូហាននៃខេត្តនេះ មានអាត្រាអ្នកស្លាប់ខ្ពស់បំផុត គឺរហូតដល់ ៥.០៨ភាគរយ និង​៤.០៦ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ