អង្គការ WHO បារម្ភថាប្រទេសមានប្រព័ន្ធសុខាភិបាលអន់ខ្សោយអាច​​រកមិនឃើញអ្នកឆ្លងមេរោគកូរ៉ូណា

(ឆ្វេង) មន្ត្រីត្រួតពិនិត្យទេសចរនៅព្រលានយន្តហោះ ក្នុងប្រទេសចិន និង(ស្ដាំ) លោកវេជ្ជបណ្ឌិត Tedros Adhanom អគ្គនាយកអង្គការសុខភាពពិភពលោក ធ្វើសេចក្តីថ្លែងការណ៍ស្តីពីការប្រកាសអាសន្នវីរុសណូវែលកូរ៉ូណាវ៉ាវី (២០១៩-nCoV) ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ (វេបសាយបរទេស)

អង្គការសុខភាពពិភពលោក ហៅកាត់​ WHO បានដាក់ក្តីបារម្ភលើប្រទេសមានប្រព័ន្ធសុខាភិបាលទន់ខ្សោយថា មិ​នអាចរកឃើ​ញ​អ្នកដែលបានឆ្លងមេរោគកូរ៉ូណាថ្មី ខណៈការរាតត្បាតកាន់តែខ្លាំងក្នុងតំបន់ និងនៅប្រទេសផ្សេងៗនៅជុំវិ​ញ​ពិភពលោក។

អង្គការសុខភាពអន្តរជាតិមួយនេះ លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃមិ្សលមិញថា ដើម្បីបញ្ចៀសការរីករាលដា​លនៃមេរោគឆ្លងមួយនេះ ប្រទេសនីមួយៗត្រូវត្រៀមប្រព័ន្ធឆ្លើយតបឱ្យបានរួចរាល់ និងគ្រប់គ្រាន់ជាមុន។

លោក Tedros Adhanom Ghebreyesus បានបន្តថា៖ «ក្តីកង្វល់ធំបំផុតរបស់ខ្ញុំគឺថា សព្វថ្ងៃមានប្រទេសដែលមិនមានប្រព័ន្ធគ្រប់គ្រាន់ដើម្បីស្វែងរកអ្នកដែលបានឆ្លងមេរោគ។ ប្រទេសទាំងនោះត្រូវការការគាំទ្របន្ទាន់ក្នុងការស្វែងរក ព្យាបាល និងថែរក្សាអ្នកដែលឆ្លង ដើម្បីបញ្ចៀសការឆ្លងទៅអ្នកដទៃ និងដើម្បីការពារបុគ្គលិកសុខាភិបាល»

លោកបន្ថែមថា អង្គការ WHO បានត្រៀមខ្លួនជួយគាំទ្រប្រទេសផ្សេងៗជាពិសេសនៅប្រទេសដែលប្រឈមនឹងការរងគ្រោះបំផុត ដើម្បីទប់ស្កាត់ការរីករាលដាល ក្នុងចំនួនទឹកប្រាក់៦៧៥លានដុល្លារ សម្រាប់រយៈពេល៣ខែ គឺចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២០។

គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី៦ ខែកុម្ភៈនេះ មេរោគនូវែលកូរ៉ូណា បានសម្លាប់មនុស្សអស់៥៦៥នាក់ និងឆ្លងដល់មនុស្ស២៨ ២៧៨នាក់ ហើយបើធៀបនឹងថ្ងៃម្សិលមិញ អ្នកស្លាប់ថ្មីមាន៧៣នាក់ ឯអ្នកឆ្លងថ្មីមាន២៩៨៧នាក់។ នេះបើតាមតួលេខចុងក្រោយពីកាសែត South China Morning Post៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ