លោក កឹម សុខា និងមេធាវីរដ្ឋាភិបាលប៉ះសម្តីគ្នាពេលសួរពីការចំណាយរបស់គណបក្សសិទ្ធិមនុស្ស

លោ​​ក​ កឹម សុ​ខា ​អតីត​មេដឹ​ក​នាំ​គណបក្ស​ប្រ​ឆាំង​ ចេញពីសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ២០២០

អតីត​មេដឹ​ក​នាំ​គណបក្ស​ប្រ​ឆាំង​លោ​​ក​ កឹម សុ​ខា ​ក្នុង​សវ​នាការ​ថ្ងៃនេះ​ ​បានប៉ះស​ម្តី​ជាមួ​យ​មេធាវី​ដើម​បណ្តឹង​រដ្ឋាភិ​បាល​ លោក ​លី ច័ន្ទតុលា​ ពេលសួរដេញដោលដល់ប្រភពចំ​ណូល និង​ការ​ចំណាយ​ផ្សេងៗ​ របស់​គណបក្សសិ​ទ្ធិនុស្ស ក្នងសំណុំរឿងចោទថាឃុបឃិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល ។

ការប៉ះ​បង្គិ​ចនេះ ខ​ណៈលោក លី ច័ន្ទតុ​លា ព្យាយាមសួរម្តងហើយម្តងទៀត ពីការដែលលោកមិនអស់ចិត្តថា ហេតុអ្វីរបាយការណ៍របស់គណបក្សសិទ្ធិមនុស្ស ផ្ញើទៅក្រសួងមហាផ្ទៃពីការចំណាយផ្សេងៗ មានទំហំទឹកប្រាក់តិច មិនស៊ីសង្វាក់គ្នាទៅនឹងទំហំនៃការចំណាយ របស់គណបក្ស។

សំណួរបញ្ជាក់របស់លោក លី ច័ន្ទតុលា នេះ ត្រូវបាន លោក កឹម សុខា ឆ្លើយថា មិនដឹងព្រោះវាបានកន្លងទៅយូរហើយ។

ក្រៅពីឆ្លើយបែបនេះ លោក កឹម សុខា ចោទជាសំណួរវិញថា បើមេធាវីរដ្ឋាភិបាលរូបនេះចង់ដឹងច្បាស់មានតែទៅសួរក្រសួងមហាផ្ទៃវិញទៅ ដោយថារបាយការណ៍នោះគណបក្សបានឆ្លងកាត់ក្រសួងមហាផ្ទៃរួចហើយ ហើយក៏គ្មានការសួរដេញដោយអ្វីពីក្រសួងមហាផ្ទៃដែរ។

ភ្លាមៗមេធាវីការពាររដ្ឋាភិបាល លោក លី ច័ន្ទតុលា ស្នើប្រធានក្រុមប្រឹក្សាជំនុំជម្រះណែនាំលោក កឹម សុខា ក្នុងនាមជនជាប់ចោទ កុំបង្កើតសំណួរតមមកមេធាវីជាដើមបណ្តឹងវិញ។

ការសួរដេញដោយនៅថ្ងៃនេះ ក្រុមប្រឹក្សាជំនុំជ្រះ តំណាងអយ្យការ និងមេធាវីដើមបណ្តឹង បានសួរលោក កឹម សុខា ច្រើនសំណួរផងដែរ ពាក់ព័ន្ធប្រាក់ជំនួយរបស់សហរដ្ឋរដ្ឋអាមេរិក តាមរយៈវិទ្យាស្ថានIRI និងNDI ជួយទៅឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំឡុងលោក កឹម សុខា ធ្វើជាប្រធាន និងសួរថាជំនួយនេះបន្តឲ្យគណបក្សសិទ្ធិមនុស្សទៀត ឬក៏អត់?។

លោក ញឹម សុខន រាយការណ៍បន្ថែម

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ