ក្រសួងសុខាភិបាលពិនិត្យនិងព្យាបាល​អ្នកឆ្លង​វីរុសកូរ៉ូណាដោយ​មិនគិតថ្លៃ​

ស្រ្តីម្នាក់ដើរកាត់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៩ មករា ២០២០ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអះអាងថាប្រសិនមានករណីសង្ស័យថាឆ្លងវីរុសកូរ៉ូណាថ្មី  ប្រជាពលរដ្ឋអាចមកពិនិត្យនិងព្យាបាលនៅតាមមន្ទីរពេទ្យនានាដោយមិនអស់ប្រាក់ឡើយ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល  លោក លី សូវ៉ាន់ អះអាងថា គ្រូពេទ្យនឹងមិនយកប្រាក់ពីប្រជាពលរដ្ឋទេ ប្រសិនបើពិ​និត្យទៅរកឃើញថា ពួកគាត់បានឆ្លងវីរុសកូរ៉ូណាថ្មីនោះ។ ក្រៅពីមិនយកថ្លៃពិនិត្យហើយ លោកថា រាល់ការព្យាបាលទាំងអស់ក៏មិនអស់ប្រាក់ដែរ ប៉ុន្តែរកមិនឃើញថា មានវីរុសនោះ ពលរដ្ឋត្រូវបង់ថ្លៃសេវាពិគ្រោះ និងព្យាបាលធម្មតា។

លោកថា៖«ប្រសិនជាគាត់ចូលក្នុងនិយមន័យដែលកំណត់ដោយអ្នកជំនាញ គឺយើងមិនបានយកប្រាក់ទេ។ ​​ប៉ុន្តែប្រសិនបើគាត់ទៅព្យាបាលធម្មតា គាត់មិនបានចូលក្នុងនិយមន័យហ្នឹងទេ ​យើងនឹងយកសេវាធម្មតា»។ ​

លោក លី សូវ៉ាន់ បន្តថា  គិតមកដល់ម៉ោង៩:៤០នាទី នៅថ្ងៃនេះ ក្រសួងមិនទាន់រកឃើញថា  អ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅឡើយ ពោលគឺមានតែជនជាតិចិនម្នាក់ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ