មនុស្ស៣៥នាក់ស្លាប់ និងជាង៥០នាក់របួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃចូលឆ្នាំចិន៣ថ្ងៃ

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

យ៉ាងហោចណាស់ មនុស្ស៣៥នាក់បានស្លាប់ និងជាង៥០នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៃថ្ងៃចូលឆ្នាំប្រពៃណីជនជាតិចិនរយៈពេល៣ថ្ងៃ ដែលចំនួនស្លាប់ និងរបួសនេះ មានការថយចុះ៥នាក់បើប្រៀបធៀបឆ្នាំមុន។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់នាយកដ្ឋានគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម គឺហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង៤៨ករណី ដោយបណ្តាលឱ្យមនុស្ស៣៥នាក់ស្លាប់ របួសធ្ងន់៣៨នាក់ និងរបួសស្រាល១៣នាក់។

របាយការណ៍នេះបញ្ជាក់ថា មូលហេតុចម្បងដែលបណ្តាលឲ្យកើតឡើងគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺបើកបរលើសល្បឿនកំណត់ ដែលបានកើតឡើងរហូតទៅដល់១៥លើក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ