ក្រុមការងារ​ជំនាញ​នឹង​បញ្ជូន​បំណែ​កដ្រូន​ធ្លាក់​នៅ​កោះកុង​ មក​ស្រាវជ្រាវ​បន្ត​នៅ​ភ្នំពេញ​

នៅយប់ម៉ោងប្រមាណ១៨ៈ០០ ថ្ងៃទី 16/01/ 2020 ស្ថិតនៅក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ មានយន្តហោះប្រភេទទ្រោន បានធ្លាក់នៅទីនោះ។ (Kanharith Khieu)

សមត្ថកិច្ច​ខេត្តកោះកុង ​បាន​អះអាង​ថា​ មន្ត្រី​ជំនាញ​ខេត្ត​ និង​មន្ត្រី​មួយចំនួន​ទៀត​មក​ពី​រាជធានី​ភ្នំពេញ​ នឹង​រួមគ្នា​ជាមួយ​មន្ត្រី​របស់​ស៊ី​ម៉ា​ក់​ ដោះ​ដ្រូ​នដែ​លបាន​ធ្លាក់​កាលពី​ថ្ងៃម្សិលមិញ​ជា​បំណែក​បញ្ជូន​មក​ភ្នំពេញ​នៅ​ថ្ងៃស្អែក​ដើម្បី​ស្រាវជ្រាវ​បន្ត​។

ស្នងការ​ខេត្តកោះកុង​ លោក​ សំ​ឃិ​ត វៀន​ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ អាជ្ញាធរ​ខេត្តកោះកុង ​បាន​បញ្ជូន​សមត្ថកិច្ច​ចំនួន៣៥នាក់​ ទៅ​ប្រចាំការ​នៅ​ទីតាំង​មាន​ធ្លា​ក់ដ្រូន​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ស្មាច់​ ឃុំ​កោះ​ស្តេច​ ស្រុក​គិរី​សាគរ​ហើយ​ រង់ចាំ​មន្ត្រី​ស៊ី​ម៉ាក់​មក​ដោះ​បំបែក​ដ្រូន​ជា​បំណែក​នា​ថ្ងៃស្អែក​ ដើម្បី​បញ្ជូន​មករា​ជធានី​ភ្នំពេញ​ ស្រាវជ្រាវ​បន្ត​។ លោក​បញ្ជាក់​ថា​ មន្ទិល​មួយ​ចំ​នួន​សង្ស័យ​ដ្រូន​មាន​មនុស្ស​ជិះ​នោះ​ ជា​រឿង​មិន​ពិត​ឡើយ​ ព្រោះ​បច្ចេក​ទេស​ដ្រូន​ ត្រូវតែ​មាន​បំពាក់​ឆ័ត្រយោង​ដើម្បី​ទប់​លំនឹង​បញ្ចៀស​ការ​ធ្លាក់​បែក​ពេល​ចុះចត​។

លោក​ សំ​ឃិ​ត វៀន​ បាន​អះអាង​ថា​៖ «យើង​មិនទាន់​សន្និដ្ឋាន​អ្វី​បាន​ទាំងអស់​ ទាល់តែ​រង់ចាំ​ក្រុមការងារ​បច្ចេក​ទេស​ លោក​ពិនិត្យ​។ ទីតាំង​កន្លែង​កើតហេតុ​ហ្នឹង​ វា​មិន​នៅ​ជាប់​ព្រំដែន​ខ្មែរ​ថៃ​ទេ​ ចង់និយាយ​ថា​ ពីទី​តាំងទី​រួម​ខេត្ត​មក​ ចូល​មក​ខាង​ផ្ទៃក្នុង​ស្រុកស្រែ​អំបិល​នេះ​ទៅវិញ​ទេ​។ ឆ្ងាយ​ពី​ព្រំដែន​ប្រទេស​ថៃ​។ ទី​តាំង​ដ្រូន​ធ្លាក់​មាន​ចម្ងាយ​ប្រមាណ៧គីឡូម៉ែត្រ​ ពី​តំបន់​ដីសម្បទាន​របស់​ក្រុមហ៊ុន​ញូ​ញៀន​ [យូ​ឌី​ជី​]»។

លោកស្នងការ​រូប​នេះ​ បាន​បញ្ជាក់​បន្ថែម​ថា​ ចំណោម​ក្រុមការងារ​ទាំងពីរ​ដែល​បញ្ជូន​មក​ពី​រាជធានី​ភ្នំពេញ​ ក្រសួងការពារជាតិ​នឹង​ធ្វើជា​ម្ចាស់​ករណីនេះ​ កាត់​ផ្តាច់​ពី​ក្រុមការងារ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។

ព័ត៌មាន​ដំបូង​អំពី​ការ​ប្រទះ​ឃើញ​ដ្រូន​ធ្លាក់​ គឺ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​រាយការណ៍​មក​សមត្ថកិច្ច​នៅ​ម៉ោង​ប្រមាណ៦ល្ងាច​ ថ្ងៃទី១៦​ ខែមករា​នេះ​។ នេះ​ជា​លើកទីមួយ​ហើយ​ ដែល​មា​នដ្រូ​នដែល​ធ្លាក់​លើទឹក​ដី​ខេត្តកោះកុង​ ដែល​មាន​ទទឹង​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាងទៀត​ប្រវែង​ជាង៩ម៉ែត្រ​ ហើយ​មា​នប​ណ្ដោ​យប្រវែង៥ម៉ែត្រ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ