លោក ហ៊ុន សែន ថាមានក្រុមមនុស្សកំពុងពួនលាក់ខ្លួននៅភ្នំក្រវាញ និងកន្លែងផ្សេងទៀត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាថា មានពលរដ្ឋកំពុងពួនលាក់ខ្លួននៅភ្នំក្រវាញ និងតាមកន្លែងផ្សេងៗទៀត ហើយលោកឲ្យអ្នកទាំងនោះចេញមកសារភាពកុំឲ្យមានការភ័យខ្លាច។

លោក ហ៊ុន សែន បានសសេរលើហ្វេសប៊ុកនៅថ្ងៃនេះ ដោយលោកបានអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ និងពលរដ្ឋដែលលោកថា កំពុងពួនលាក់ខ្លួននៅភ្នំក្រវាញ និងកន្លែងផ្សេងៗទៀតចេញមកសារភាព ដើម្បីបានចូលរួមសប្បាយជាមួយគ្រួសារក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអំទូកចាប់ពីថ្ងៃទី ១០-១២ ខែ វិច្ឆិកា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា មានតែបុគ្គលតែ៩នាក់ប៉ុណ្ណោះ ដែលមានសាលដីការតុលាការកំពុងស្វែងរកចាប់ខ្លួន ហើយលោកប្រកាសថា រដ្ឋាភិបាលធានានូវសុវត្ថិភាពចំពោះប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលមកទេសចរណ៍កម្សាន្តសប្បាយនៅក្នុងប្រទេស មិនឱ្យមានការភ័យខ្លាចនោះអ្វីឡើយ។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង អ្នកស្រី មូរ សុហួរ ឲ្យដឹងថា ជុំវិញគម្រោង​វិលត្រឡប់​មក​កម្ពុជា​វិញ​របស់​អតីត​ក្រុម​មេ​ដឹក​នាំបក្ស​ប្រឆាំង គឺរដ្ឋាភិបាល​បានចាប់សកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ក្រោមការចោទថា«រួមគំនិតក្បត់» ដោយលោកស្រីថា គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកាមានចំនួនមនុស្សជិត៧០នាក់ហើយត្រូវបានចាប់ខ្លួន៕

តាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ អ្នកដែលត្រូវចាប់ខ្លួនពីបទ “រួមគំនិតក្បត់” មានចំនួន៦៤នាក់ មានដីកាតាមចាប់ខ្លួន៩១នាក់ និងចេញមុខសារភាព៤១១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ