បំផ្ទុះគ្រាប់បែកនៅថៃស្លាប់មនុស្សយ៉ាងតិច១៥នាក់

ក្រុមអ្នកជួយសង្គ្រោះជួយជនរងគ្រោះទៅមន្ទីរពេទ្យ ក្រោយពីមានករណីបំផ្ទុះគ្រាប់បែកមួយក្នុងខេត្តយ៉ាឡាភាគខាងត្បូងប្រទេសថៃ នៅថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០១៩ ។ (ស៊ុរ៉ាផានបូនថានណម / រ៉យទ័រ)

មន្ត្រីថៃអះអាងថា មានករណីបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសកាលពីយប់ថ្ងៃអង្គារម្សិលមិញ នៅតំបន់ដែលមានជនជាតិអ៊ីស្លាមបះបោរផ្តាច់ខ្លួន ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច១៥នាក់។​

តាមមន្ត្រីថៃថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រគឺករណីបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារកាលពីយប់ម្សិលមិញកើតឡើងនៅខេត្តយ៉ាឡា ត្រង់ព្រំប្រទល់ភូមិប្រជាពលរដ្ឋថៃ និងប្រជាពលរដ្ឋអ៊ីស្លាមសញ្ជាតិថៃរស់នៅច្រើន។​

មន្ត្រីយោធាឈ្មោះ Pramote-in  ជាអ្នកនាំពាក្យសន្តិសុខក្នុងតំបន់ភាគខាងត្បូងថ្លែងប្រាប់រ៉យទ័រថា ការវាយប្រហារនេះគឺជាទ្រង់ទ្រាយធំបំផុតប្រចាំឆ្នាំនេះ។​

ក្រុមជនជាតិអ៊ីស្លាម​ (Malay-Muslim) នៅក្នុងខេត្តយ៉ាឡា ប៉ាតានី និងខេត្តណារ៉ាតធីវ៉ាត់ បានធ្វើចលនាបះបោរចង់ផ្តាច់ខ្លួនទៅជារដ្ឋឯករាជ្យតាំងពីឆ្នាំ២០០៤មក។ ចាប់តាំងពីចលនាបះបោរកើតឡើងមកបានបណ្តាលឱ្យមានអ្នកស្លាប់ប្រមាណ៧ ០០០នាក់។​

ទោះយ៉ាងណា ក្រោយពេលកើតហេតុវាយប្រហារកាលពីម្សិលមិញនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញថា ក្រុមណាមួយជាអ្នកប្រព្រឹត្តិនោះទេ។​

នៅខេត្តយ៉ាឡា ប៉ាតានី និងណារ៉ាត់ធីវ៉ាត់ គឺជាដែនដីឯករាជ្យមួយរបស់ស្តេចស៊ូតង់ Malay Muslim មុនពេលថៃចូលកាន់កាប់នៅឆ្នាំ១៩០៩។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ