បុរស៣នាក់ដែលសង្ស័យ​រំលោភបូកលើ​ទេសចរជនជាតិ​បារាំង ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន​

ស្នងការដ្ឋាននគរបាលខេត្តកំពត បង្ហោះរូបជន​សង្ស័យ​ទាំងបីនាក់ដែល​រំលោភ​បូកលើនារីទេសចរបារាំងកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ទំព័រហ្វេសប៊ុក​ស្នងការដ្ឋាននគរបាលខេត្តកំពត)

សមត្ថកិច្ចខេត្តកំពត និងខេត្តព្រះសីហនុ បាន​សហការគ្នាចាប់ខ្លួន​បុរស​៣នាក់​ដែលសង្ស័យបានរំលោភបូកលើ នារីទេសចរជនជាតិបារាំងម្នាក់នៅខេត្តកំពតបានហើយ​នៅថ្ងៃនេះ។

ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ប្រាប់វីអូឌីនៅរសៀលនេះថាបុរស​៣នាក់ដែលសង្ស័យបាន​រំលោភបូកលើស្ត្រីជនបារាំងនៅខេត្តកំពតកាលពីថ្ងៃទី១១ ខែតុលានោះត្រូវបានសមត្ថស្រាវជ្រាវចាប់ខ្លួន​បានទាំងអស់ហើយនៅថ្ងៃនេះ។

ស្នងការរូបនេះឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹង​ពីជនរងគ្រោះកម្លាំង​នគរបាលជំនាញ​សហការ​គ្នាស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំ វាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមុខរបរបើកឡានឈ្នួល។

លោកស្នងការបន្តថា ក្រោយជនសង្ស័យទី១សារភាព គឺសមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យពីរនាក់នៅ​រសៀលនេះ ក្រោយបុរស២នាក់​នោះរត់គេចខ្លួន។ តាម​ទំព័រហ្វេសប៊ុករបស់​ស្នងការដ្ឋាន​នគរបាលខេត្តកំពត ជនសង្ស័យ​២នាក់​ទៀត​មានឈ្មោះ​ ពុំ លីវី អាយុ ១៩ឆ្នាំ មកពីស្រុកបរសេដ ខេត្តកំពង់ស្ពឺ និង
ឈ្មោះ​​ ង៉ែត​ នភា អាយុ ២៣ឆ្នាំ មកពីស្រុកឈូក ខេត្តកំពត។ ពួកគេទាំង២នាក់​ជាកម្មករតទឹកនៅលើភ្នំបូកគោ។

កាលពីរំលងអធ្រាតយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ដ្រីជនជាតិបារាំងម្នាក់​ត្រូវបា​ន​ជន​មួយក្រុម​មានគ្នា​៣នាក់ចាប់​បង្ខំរុញនាងចូលរថយន្តយកទៅចាប់រំលោភបូកបានសម្រេចទាំងអស់គ្នានៅម្តុំឆ្នេរមាត់ព្រែកកំពត ខេត្តកំពត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ