ស្នងការ​ខេត្តកំពត​ថា​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ជនល្មើស​ដែល​រំលោភ​បូក​លើ​ភ្ញៀវ​ទេសចរ​បារាំង​ម្នាក់​

ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ឋ ចូលរួមក្នុងកិច្ចប្រជុំដកពិសោធន៍ និងពង្រឹងប្រតិបត្តិការបង្រ្កាប ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងកន្លែងសប្បាយដ្ឋាន នារាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ (រូបភាព៖បញ្ញា ឆព័ណ្ណ)

ស្នងការ​នគរបាល​ខេត្តកំពត​ បាន​ឲ្យដឹង​ថា ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​មួយ​ក្រុម​ដែល​បាន​រំលោភ​បូក​លើ​ស្រ្តី​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំង​ម្នាក់​កាល​ចុង​សប្តាហ៍​មុន​។

ស្នងការ​នគរបាល​ខេត្តកំពត​លោក​ ម៉ៅ​ ច័ន្ទ​មធុរិ​ទ្ឋ​ បាន​ឲ្យដឹង​ថា​ កាលពី​ថ្ងៃ១១​ ខែតុលា​  មាន​ស្ត្រីជន​ជាតិបារាំង​ម្នាក់​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពត ​ ដោយ​អះអាង​ថា​ មាន​ជន​ទាំង៣នាក់ ​ បាន​ចាប់បង្ខំ​នាង​ឲ្យ​ចូល​រថយន្ត​ហើយ​យក​ទៅ​រំលោភ​បូក​នៅកន្លែង​ស្ងាត់​មួយ​នៅក្នុង​មូលដ្ឋាន​ខេត្តកំពត​។

ស្នងការ​នគរបាល​រូប​នេះ​ បន្ត​ថា ​ក្រោយ​ទទួល​បា​នប​ណ្តឹ​ងនេះ​សមត្ថកិច្ច​  និង​អាជ្ញាធរ​ពាក់ព័ន្ធ​ បាន​ស្រាវជ្រាវ​ស្វែងរក​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង៣នាក់​នោះ​ ដើម្បី​មក​ផ្តន្ទា​ទោស​តាមផ្លូវ​ច្បាប់​។

ប៉ុន្តែ​លោក​ ម៉ៅ​ ច័ន្ទ​មធុរិ​ទ្ឋ​ បន្ថែម​ថា​ ករ​ណី​បណ្តឹ​ងនេះ​ គឺ​សមត្ថកិច្ច​ពិបាក​ក្នុង​ការស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​បន្តិច​ ដោយសារ​រងគ្រោះ​ផ្តល់​ព័ត៌មាន​មិនសូវ​ច្បាស់លាស់​ និង​មិនបាន​បន្សល់ទុក​ស្នា​កស្នាម​គ្រប់គ្រាន់​ក្នុង​ការស្វែងរក​តម្រុយ​។ ទោះ​យ៉ាងណាក៏ដោយ​ លោក​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ខិតខំ​ធ្វើការ​លើ​រឿង​នេះ​ ដើម្បី​ស្វែងរក​ចាប់​ល្មើស​មក​ដាក់ទោស​ឲ្យ​ខាន​តែ​បាន​៕

រាយការណ៍បន្ថែម៖ម៉ិច ជូឡាយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ