សាលា​ដំបូង​សម្រេច​ឃុំ​​ខ្លួន​ ឧកញ៉ា​ គិត ធាង​ ជា​បណ្ដោះ​អាសន្ន​​

លោក គិត ធាង ។ រូបភាព៖ បណ្ដាញសង្គម

សាលាដំបូង​រាជធានីភ្នំពេញ បានចេញ​ដីកា​បង្គាប់​ការឃុំខ្លួន លោក គិត​ ធាង ជាបណ្ដោះ​អាសន្ននៅ​​រសៀល​ថ្ងៃនេះ។

ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន មានប្រសាសន៍ប្រាប់ វីអូឌី លោក គិត​ ធាង ត្រូវបានចោទ​ប្រកាន់​ពី​បទ «ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត» ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្តរ៉ក់ កាលពីថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។ ប្រភពដដែលឲ្យដឹងថា លោក គិត ធាង ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ PJ ដើម្បី​រង់ចាំ​ជំនុំជម្រះ​ជា​ក្រោយ​តាម​នីតិវិធី។

លោក គិត ធាង ដែល​ជា​បង​ប្រុស​លោក​ គិត ម៉េង ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន Royal Group ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ស្វែង​រក​ចាប់​ខ្លួន​មេ​ខ្លោង​ស្ថិត​នៅ​ពី​ក្រោយ​នៃ​គ្រឿង​ញៀន​ ដែល​ត្រូវ​បាន​រឹប​អូស​បាន​នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ